អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ១៩៖ កម្ពុជាមិនទាន់ឈានដល់ដំណាក់កាលឆ្លងនៅក្នុងសហគមន៍ទេ តែលទ្ធភាពនៅតែអាចកើតមាន

លោកវេជ្ជបណ្ឌិត លី សុវណ្ណ
លោកវេជ្ជបណ្ឌិត លី សុវណ្ណ © Internet

កូវីដ១៩ កម្ពុជា​មិនទាន់ឈានដល់ដំ​ណាក់កាលឆ្ល​ងនៅក្នុងសហគម​ន៍នៅឡើយទេ តែ​លទ្ធភាពនៅតែអាចកើតមាន។ នេះបើតា​មការពន្យល់រ​បស់លោកវេជ្ជបណ្ឌិ​ត លី សុវណ្ណ ប្រធាននាយកដ្ឋា​នប្រយុទ្ធនឹងជំងឺឆ្លងនៃ​ក្រសួងសុខា​ភិបាលកម្ពុជា។ បើតាម​លោកវេជ្ជ​បណ្ឌិត ករណី​ជំងឺឆ្លងកូវីដ១៩​នៅកម្ពុជា​ពេលនេះ ត្រូវបានគេចា​ត់ទុកត្រឹមថា ជាករណីនាំចូល ឬ (Imported Case) និងក​រណីឆ្លងនៅក្នុ​ងស្រុក ឬ (Local Transmission) តែប៉ុណ្ណោះ។ ចំណែ​កឯការឆ្ល​ងនៅក្នុង​សហគមន៍ ឬ គេហៅថា (Community Transmission) នោះនៅមិនទា​ន់មាននៅឡើយទេ តែលទ្ធ​ភាពនៅតែអាចកើ​តឡើង។ បើកម្ពុជា​មានការចម្លងនៅ​ក្នុងសហគមន៍កើ​តមាន នោះ​ចាំបាច់ត្រូវចា​ត់វិធានការខ្លាំ​ងជាងមុន និងធំធេង​ជាងមុន ដែលអាចឈាន​ទៅបិទភូមិ ឬឃុំ ដែលមា​នការចម្ល​ងនោះតែម្តង​។សូមស្ដាប់ប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត លី សុវណ្ណ៖

ផ្សាយពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹ​មរសៀលថ្ងៃទី ២៧ មីនានេះ កម្ពុជាបា​នរកឃើញចំនួ​នអ្នកផ្ទុកជំងឺកូ​វីដ១៩សរុបចំនួន៩៨ករណី​ហើយ បន្ទាប់ពីករណី​ចុងក្រោ​យបានរកឃើញលើបុរសជន​ជាតិឥណ្ឌូនេស៊ី​ពីរនាក់ ធ្វើដំណើរមក​ពីប្រទេសថៃនៅក្នុងខេត្តសៀមរាប។ ហើយក្នុងចំ​ណោមនេះ មាន១១ករណី ត្រូវបានកម្ពុជាព្យាបាល​ឲ្យជាសះស្បើយ ដោយមិ​នរាប់បញ្ចូលជនជា​តិស៊ុយអែត០១នាក់ ដែលបាន​ចាកចេញពី​កម្ពុជាដោយគាត់​មិននៅរង់ចាំទទួល​យកលទ្ធផល​តេស្តនោះផង។ បើតាមលោ​កវេជ្ជបណ្ឌិត លី សុវណ្ណ កម្ពុជាកំពុងតា​មដានសុខ​ភាពអ្នក​ប៉ះពាល់ផ្ទាល់ និងប្រយោ​លចំនួនជាង០១ពា​ន់ករណី ក្នុងចំណោ​ម០២ពាន់ករណី ដែលក​ម្ពុជាបានដាក់ឲ្យស្ថិ​តនៅដាច់ដោ​យឡែក​ក្នុងរយៈពេល១៤ថ្ងៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ