អានតួអត្ថបទ
កម្ពុជា សង្គម

លោក ហ៊ុន សែន៖ រោងចក្រកាត់ដេរកម្ពុជាចំនួន៥៧បានបិទដោយសារខ្វះវត្ថុធាតុដើម និងមិនមានការកម្មង់

លោក ហ៊ុន សែន
លោក ហ៊ុន សែន © សហការី

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​វិស័យ​កាត់​ដេរ​កម្ពុជា​មាន​ផល​ប៉ះពាល់​ពីរ​បែប ប្រឈម​នឹង​បញ្ហា​កូវីដ​១៩​នេះ​។ ផល​ប៉ះ​ពាល់​ទី១​គឺ ការ​បិទ​រោង​ចក្រ​នៅ​កម្ពុជា​ពេល​នេះ ដែល​មាន​៥០​រោង​ចក្រ គឺ​បិទ​ដោយ​សារ​ខ្វះ​វត្ថុ​ធាតុ​ដើម​។ ហើយ​ផល​ប៉ះ​ពាល់​ទី២ ដែល​មាន​៧រោង​ចក្រ​ទៀត​គឺ​បិទ​ដោយ​សារ​មិន​មាន​ការ​បញ្ជា​ទិញ​។ តាម​លោក ហ៊ុន សែន ការ​រង​ផល​ប៉ះ​ពាល់​ដោយ​វីរុស​កូវីដ​១៩​នេះ គឺ​មិន​ខុស​ពី​វិបត្តិ​សេដ្ឋ​កិច្ច​ពិភព​លោក នៅ​ឆ្នាំ​២០០៨​នោះ​ទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ