អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សេង សុមុនី៖ បុណ្យចូលឆ្នាំថ្មីត្រូវបានផ្អាក តែការសែនទទួលទេវតាឆ្នាំថ្មីមិនហាមឃាត់ទេ

សំឡេង ១០:៥៤
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា © សហការី

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន កាល​ពី​ព្រឹក​ថ្ងៃទី ០៧ ខែមេសា ម្សិល​មិញ​នេះ បាន​ប្រកាស​ថា កម្ពុជា​នឹង​ផ្អាក​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​សប្តាហ៍​ក្រោយ​នេះ​ឡើយ​។ មូល​ហេតុ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី បើ​តាម​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា ការ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី តាម​ផ្ទះ ឬ​វត្ត​អារាម នៅ​តែ​អាច​ធ្វើ​ឡើង​ជា​ធម្មតា​។ តើ​ការ​ទទួល​សែន​ទេវតា​ឆ្នាំ​ថ្មី អាច​ធ្វើ​ឡើង​នៅ​ក្នុង​កម្រិត​ណា? លោក សេង សុមុនី រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​រាត្រី​នេះ បាន​ពន្យល់​ថា ពិធី​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​មិន​ហាម​ឃាត់​ទេ តែ​ហាម​ការ​ជួប​ជុំ​គ្នា​ច្រើន​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ