អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

អ្នកនាំពាក្យ៖ កងទ័ពមួកខៀវកម្ពុជា៣នាក់ទៀត ឆ្លងកូវីដ១៩នៅក្នុងប្រទេសម៉ាលី

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

កង​ទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​៣រូប​ទៀត ដែល​កំពុង​បំពេញ​បេសកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាលី ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ បន្ទាប់​ពី​ចូល​រួម​នៅ​ក្នុង​បេសកម្ម​បោស​សំអាត​ជាតិ​ផ្ទុះ​ជាមួយ​កង​ទ័ព​មួក​ខៀវ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​។ លោក​ស្រី​ឧត្តម​សេនីយ៍​ទោ កុសល ម៉ាលីនដា អ្នក​នាំ​ពាក្យ និង​ជា​អគ្គ​នាយក​រង មជ្ឈ​មណ្ឌល​ជាតិ គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ទាំង​៣រូប មាន​សុខភាព​ល្អ​ជា​ធម្មតា​ឡើង​វិញ​ហើយ និង​រង​ចាំ​យក​សំណាក​ទៅ​ធ្វើ​តេស្ត​ជា​ថ្មី​នៅ​ថ្ងៃទី ២៥ ឧសភា​ខាង​មុខ​នេះ​។ សូម​បញ្ជាក់​ថា មក​ទល់​នឹង​ពេល​នេះ មាន​កង​ទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន៦រូប ដែល​ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​។ ក្នុង​នោះ មាន​ចំនួន​៣នាក់ ដែល​បាន​ឆ្លង​មុន​នឹង​ចាក​ចេញ​ពី​បន្ទប់​ការ​ធ្វើ​ចត្តា​ឡីស័ក​នៅថ្ងៃទី ២៥ ឧសភា ខណៈ​៣នាក់​ចុង​ក្រោយ នឹង​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​ឡើង​វិញ​នៅ​ថ្ងៃទី ២៥ ឧសភា​ផង​ដែរ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ