អានតួអត្ថបទ
កម្ពុជា សង្គម

វិវាទព្រំដែនកម្ពុជា-ថៃ នៅចំណុចព្រំដែនខេត្តប៉ៃលិន និងខេត្តចាន់បុរី ត្រូវបានដោះស្រាយដោយសន្តិវិធី

ទង់ជាតិកម្ពុជា និង ថៃ (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និង ថៃ (រូបភាពតំណាង) © Internet

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ថៃ​និង​កម្ពុជា បាន​បង្ហាញ​ពី​ភាព​តាន​តឹង​នឹង​គ្នា នៅ​ចំណុច​ព្រំ​ដែន​ខេត្ត​ប៉ៃលិន​របស់​កម្ពុជា និង​ខេត្ត​ចាន់​បុរី​ប្រទេស​ថៃ ដោយ​សារ​ភាគី​ថៃ​មាន​ការ​សាង​សង់​រោង​នៅ​លើ​តំបន់​ដោះ​ស្រាយ​មិន​ទាន់​ដាច់​ស្រេច រវាង​គណៈ​កម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀប​ចំ​ដោយ​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក ធូ ភា អភិបាល​រង​ខេត្ត​ប៉ៃលិន បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជា​និង​ថៃ បាន​ដោះ​ស្រាយ​គ្នា​រួច​រាល់​ហើយ កាល​ពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន បន្ទាប់​ពី​ភាគី​ថៃ​យល់​ព្រម​រុះ​រោង​ដែល​បាន​សាង​សង់​ចេញ និង​ភាគី​កម្ពុជា​បាន​កាយ​អូ​ព្រំដែន ដោយ​រក្សា​ស្ថាន​ភាព​ដើម​ឡើង​វិញ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ