អានតួអត្ថបទ
កម្ពុជា អន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ កម្ពុជា​ចាត់ទុកកិច្ចការ​របស់​ចិន​នៅ​ហុងកុង​ជា​កិច្ចការ​ផ្ទៃក្នុង

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា

បន្ទាប់ពីចិន​បាន​ដាក់​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ស្តីអំពី​សន្តិសុខ​ជាតិ​ហុងកុង​ទៅ​កាន់​សភា, អ្នកនាំពាក្យក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង នៅថ្ងៃទី២៣ ខែ​ឧសភា​នេះ​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិថា កម្ពុជា​ចាត់ទុក​កិច្ចការ​របស់​ចិន​នៅ​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន។ លោក​បន្ថែម​ថា ការ​សម្រេច​របស់​សភាប្រជាជនចិន​នៅ​ក្នុង​ការ​បង្កើត និង​កែ​លម្អច្បាប់ ប្រព័ន្ធ​ច្បាប់ ក៏ដូច​ជា​យន្តការ​អនុវត្ត​ច្បាប់​នៅ​ហុងកុង គឺ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​ចិន​។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង

សូមជម្រាបជូនថា នៅក្នុង​ពេល​បើក​កិច្ចប្រជុំ​សភា​ពេញ​អង្គ​ នា​ព្រឹកថ្ងៃ​សុក្រ​ ទី​២២ ឧសភា​ ​ចិន​បាន​ដាក់​ស្នើ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ស្តីអំពី​សន្តិសុខ​ជាតិ​ហុងកុង​ទៅ​កាន់​សភា។ ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ហុងកុង​ បាន​លើក​ឡើងថា​ ច្បាប់​សន្តិសុខ​ជាតិ​នេះ​ គឺជា​វិធាន​មួយ​ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្វ័យភាព​ និង​សិទ្ធិសេរីភាព​របស់​ដែនដី​ហុងកុង​។ ​ជាការឆ្លើយតបនឹងចិនដីគោក​ សកម្មជន​ប្រជាធិបតេយ្យ​ហុងកុង​ បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ទៅ​នឹង​ច្បាប់​សន្តិសុខជាតិ​របស់​ចិន​ប៉េកាំង​នេះ។ ប្រតិកម្ម​ពី​សហរដ្ឋ​អាមេរិក​ក៏ធ្លាក់​មក​ផង​ដែរ ជាក់ស្តែង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​លោក  Mike Pompeo បាន​អំពាវនាវ​ឲ្យ​ក្រុង​ប៉េកាំង​ពិចារណា​ឡើងវិញ​លើ​សំណើ​ច្បាប់​នេះ និង​គោរព​សិទ្ធិ​របស់​ប្រជាជន​ហុងកុង។ ប្រទេស​ចិន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ពី​ជំហរ​របស់​ខ្លួន​ថា​ចង់​ឲ្យ​មាន​ច្បាប់​សន្តិសុខ​មួយ ក្រោយ​ពី​ហុងកុង​បាន​ញាំញី​ដោយ​ការ​ធ្វើ​បាតុកម្ម ​កាល​ពី​ឆ្នាំមុន ដែល​ឈាន​ដល់​ការ​បង្ក​ជា​ហឹង្សា​ក្នុង​ពេល​តវ៉ា​នោះ​ទៀត​ផង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ