អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក វ៉ាត់ ចំរើន៖ ការ​ប្រកួត​​​ត្រូវ​ធ្វើ​ដើម្បី​បង្កើន​គុណភាព​កីឡាករ បើ​ទោះ​បី​​​គ្មាន​អ្នកទស្សនាផ្ទាល់​ក៏​ដោយ

សំឡេង ១២:៤៣
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា © NOCC

ក្រសួង​សុខាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២២​ឧសភា​ម្សិលមិញ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បើក​ការ​ប្រកួត​កីឡា​ផ្លូវ​ការ​របស់​សហព័ន្ធ​កីឡា​ជាតិ​ឡើង​វិញ ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​ត​ទៅ​។ ជា​ការ​ប្រកួត​ដែលមិន​អនុញ្ញាត​ឲ្យមាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​ឡើយ ហើយ​​កីឡាករ-កីឡាការិនី ព្រម​ទាំង​​មន្ដ្រី​បច្ចេកទេស​​តម្រូវ​ឲ្យ​អនុវត្ត​តាម​វិធានការ​ការពារ​តឹងរ៉ឹង ក្នុង​គោលដៅ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​។ បើ​ទោះ​បី​គ្មាន​អ្នក​ចូល​រួម​ទស្សនា​ផ្ទាល់​​​ក៏​ដោយ ក៏​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ចាត់ទុក​​ថា ការ​ប្រកួតដែល​នឹង​រៀបចំ​ធ្វើ​ចាប់​ពី​ខែ​មិថុនា​ខាង​មុខ​ត​ទៅ មាន​ភាព​សំខាន់​និង​​​​ចាំ​បាច់​ខ្លាំង​ណាស់ដើម្បី​បង្កើន​គុណភាព​កីឡា​នៅ​កម្ពុជា​។ កម្ពុជា​ដែល​ត្រៀមខ្លួន​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ