អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ស ខេង៖ បើដកថយការអនុវត្តច្បាប់ចរាចរណ៍នៅពេលនេះ លើកក្រោយគ្មានអ្នកណាស្តាប់ទេ

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា © FB

នៅ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​អភិបាល​ថ្មី​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី២៩ ខែឧសភា​នេះ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា​បញ្ហា​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក នឹង​មិន​មាន​ការ​ដក​ថយ​ទេ។ លោក ស ខេង បាន​លើក​ឡើង​ថា​បញ្ហា​អនុវត្ត​ច្បាប់​ចរាចរណ៍ មិន​ពាក់​ព័ន្ធ​គ្នា​នឹង​វិបត្តិ​កូវីដ​១៩​ទេ ខណៈ​ដែល​ចំនួន​ករណី​គ្រោះ​ថ្នាក់​និង​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ពី​មួយ​ខែ​ទៅ​មួយ​ខែ។ តាម​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី និង លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឯកភាព​គ្នា​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឆ្ពោះ​ទៅ​មុខ បើ​ពុំ​នោះ​ទេ​នឹង​គ្មាន​ឱកាស​ទេ ហើយ​គេ​មើល​មក​ថា​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ឥត​សណ្តាប់​ធ្នាប់​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោករដ្ឋមន្ត្រី ស ខេង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ