អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក តុប សុភ័គ៖ អាជ្ញាធររាជធានី-ខេត្តអាចបិទឬផ្អាកអាជីវកម្មKTV ក្លឹបកំសាន្តដែលល្មើសវិធានការរដ្ឋាភិបាល

សំឡេង ១១:១៣
លោក តុប សុភ័គ
លោក តុប សុភ័គ © សហការី

ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា នៅ​មាន​មូល​ដ្ឋាន​អាជីវ​កម្ម KTV ក្លឹប​កំសាន្ត និង​បៀរ​ហ្គាឌិន​ខ្លះ បាន​លួច​បើក​អាជីវកម្ម​របស់​ខ្លួន បើ​ទោះ​បី​ជា​រដ្ឋា​ភិបាល​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន ដើម្បី​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩​ក្តី​។ ប្រឈម​នឹង​បញ្ហា​នេះ ក្រសួង​ទេសចរណ៍​បាន​ជូន​ដំណឹង​មួយ​ទៅអភិបាល​រាជ​ធានី-ខេត្ត​ទាំង​អស់ ត្រូវ​មាន​វិធាន​ការ​ត្រួត​ពិនិត្យ និង​អនុវត្ត​វិធាន​ការ​របស់​រដ្ឋា​ភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ដើម្បី​ទប់​ទល់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ បើ​តាម​លោក តុប សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​ទេស​ចរណ៍ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ អាជ្ញាធរ​រាជ​ធានី-ខេត្ត មាន​សិទ្ធិ បិទ ឬ ផ្អាក​អាជីវ​កម្ម KTV ក្លឹប​កំសាន្ត និង​បៀរ​ហ្គាឌិន នោះ​បាន បើ​រក​ឃើញ​ថា បាន​ល្មើស​នឹង​វិធាន​ការ​របស់​រដ្ឋា​ភិបាល​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ