អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

៤ខែដើមឆ្នាំ២០២០ កម្ពុជាមានចំណូល២ពាន់លានដុល្លារ និងចំណាយវិញអស់១៧០០លានដុល្លារ

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @RFI

គិតមកដល់ខែមេសាឆ្នាំ២០២០ រដ្ឋបាលថ្នាក់ជាតិប្រមូលចំណូលក្នុងស្រុកបានសរុបចំនួន ៨២០០,១៥ប៊ីលានរៀល (២០០០លានដុល្លារ) ឬស្មើនឹង៣៤,០៤% នៃច្បាប់ស្តីពីថវិកាឆ្នាំ២០២០ និងកើនឡើ១១,១៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទិន្នន័យបឋមរបស់ក្រសួងសេដ្ឋកិច្ច បង្ហាញទៀតថា ការចំណាយសរុបរយៈពេល៤ខែដើមឆ្នាំ២០២០នេះ គឺស្មើនឹង ៧ ៣៣២,៤២ ប៊ីលលានរៀល (១៧០០លានដុល្លារ) ឬស្មើនឹង២៤,៤៦% នៃច្បាប់ថវិកា ២០២០ និងបានកើន ៣១,០៤% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ យោងតាមទិន្នន័យនេះ លោក មាស សុខសេនសាន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថាការប្រមូលចំណូលនៅមានភាពល្អប្រសើរ ដោយតុល្យភាពថវិកាសរុបមានអតិរេកសាច់ប្រាក់ប្រមាណជា៣០០លានដុល្លារផងដែរ។

ផ្សាយពាណិជ្ជកម្ម

សូមស្តាប់ការពន្យល់របស់លោក មាស សុខសេនសាន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ