អានតួអត្ថបទ
កម្ពុជា សង្គម

បណ្ឌិត សុខ ទូច៖ ស្ថាប័នទាំងអស់មុននឹងប្រើពាក្យខ្មែរ សូមបញ្ជូនមកពិគ្រោះជាមួយរាជបណ្ឌិតសភា

លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា © RFI

នៅ​ក្នុង​ពិធី​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​រាជ​បណ្ឌិត​សភា​កម្ពុជា​ស្តីពី​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា បាន​លើក​ឡើង​ថា​ស្ថាប័ន​រដ្ឋ​ដែល​ពាក់​ព័ន្ធ​មួយ​ចំនួន បាន​ប្រើ​ប្រាស់​ពាក្យ​ខ្មែរ ដោយ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​រាជ​បណ្ឌិត​សភា​កម្ពុជា។ តាម​លោក​បណ្ឌិត សុខ ទូច ពី​ពេល​នេះ​តទៅ​ស្ថាប័ន​ទាំង​អស់​ត្រូវ​តែ​ទាក់​ទង​មក​ស្ថាប័ន​ជំនាញ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ។ ក្រៅ​ពី​នេះ លោក​បណ្ឌិត សុខ ទូច ក៏​បាន​អះអាង​ដែរ​ថា ស្ថាប័ន​ក្រុម​ប្រឹក្សា​ភាសា​ជាតិ​ត្រូវ​តែ​ដំណើរ​ការ បើ​មិន​ដូច្នោះ​ទេ ប្រឈម​នឹង​ការ​ដក​ចេញ​ពី​រាជ​បណ្ឌិត​សភា​កម្ពុជា​។

ផ្សាយពាណិជ្ជកម្ម

សូមស្ដាប់ប្រសាសន៍របស់ លោក សុខ ទូច៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ