អានតួអត្ថបទ
នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

សំណងជំងឺចិត្ត (Réparation des dommages)

សំឡេង ០៦:១១
បណ្ឌិត​ច្បាប់  ឆាយ ហុកផេង ​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
បណ្ឌិត​ច្បាប់ ឆាយ ហុកផេង ​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

នៅ​ក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅសប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ​ថ្មី​មួយទៀត ស្តីអំពី "សំណងជំងឺចិត្ត" (Réparation des dommages)។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ករណី​ដែល​គូភាគី​ម្ខាង​ត្រូវ​សងជំងឺ​ចិត្ត​ទៅម្ខាង​ទៀត នេះគេហៅ​ថា​ បណ្តឹង​រដ្ឋ​ប្បវេណី​ តភ្ជាប់​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​។ ឧទាហរណ៍​ មាន​បទល្មើស​លួច​ប្លន់​ កាប់សម្លាប់​ បោកបញ្ឆោត​​ កេងប្រវ័ញ្ច។ល។ ពិរុទ្ធ​ជន​ នៅក្នុង​ករណី​នីមួយៗ​ មិនត្រឹម​តែ​ទទួល​ទណ្ឌកម្ម​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ។ គេត្រូវ​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ឌឹង​សង​តម្លៃ​វត្ថុ​ដែល​ម្ចាស់​ដើម​បាត់​បង់​ ឬ​ខូច​ខាត ឬ​ក៏​ត្រូវ​សង​ជំងឺ​ចិត្ត​ ជំងឺ​កាយ​ ដែល​ត្រូវ​បា​នឧក្រិដ្ឋ​ជន​ញាំញី​ ព្យាបាល ធ្វើ​ឱ្យ​របួស​ ឬ​ពិការ​។ ក៏ប៉ុន្តែ សូម​កុំ​ភ្លេច​ថា តុលាការ​អាច​វិនិច្ឆ័យ​ឱ្យ​សង​ជំងឺ​ចិត្ត​តែ​ពាក់​កណ្តាល​ថ្លៃ ឬត្រឹម​តែ​៧០ភាគរយ​ប៉ុណ្ណោះ​ ប្រសិន​បើ​ជន​រងគ្រោះ​មាន​ការ​ធ្វេស​ប្រហែស​ ឬ​បា​នប្រព្រឹត្ត​កំហុស​ណាមួយ ដោយ​ផ្ទាល់​ខ្លួន​ រួច​ហើយ​ក៏​ត្រូវ​បាន​ពិរុទ្ធជន​បង្គ្រប់​បន្ថែម​ គ្រោះថ្នាក់​នេះ​ឱ្យ​ពេញ​ទំហឹង​តែម្តង​នោះ។

Sans vouloir faire une chronique juridique voire judiciaire, force est de constater que les cas d'espèce varient en fonction des circonstances du vol, de l'escroquerie, du viol etc., sachant qu'en matière de dédommagement relevant de l'affaire civile pure le principe est le partage de la responsabilité entre l'auteur des faits et la victime. En revanche, en matière pénale s'agissant d'une infraction intentionnelle, la responsabilité incombe entièrement au malfaiteur.

នៅ​ក្នុង​រឿង​បុគ្គលិក​ធនាគារ​ Société Générale ដែល​ធ្វើ​ឱ្យ​សហគ្រាស​នេះ​បាត់​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ តុលាកា​រ​កំពូល​បារាំង​ បា​នកែតម្រង់​សាលដីកា​នៃ​សាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស៍ ដោយ​លើក​យក​ការ​ធ្វេសប្រហែស​​របស់​អ្នក​ដឹកនាំ​ធនាគារ​នេះ​ ដែល​បាន​បណ្តែត​បណ្តោយ​ឱ្យ​បុគ្គលិក​របស់ខ្លួន​ឈ្មោះ Jérôme Kerviel (អ្នក​ប្រតិបត្តិការ​ទីផ្សារ) ដកលុយ​តាមប្រព័ន្ធ​អ៊ីនធ័រណែត ទៅភ្នាល់​ទិញ​ដូរ​តាម​សេវា​ហិរញ្ញវត្ថុ​ ថ្វី​ត្បិត​គេ​បា​នដឹង​ថា Jérôme Kerviel ធ្លាប់​ភ្នាល់​​ចាញ់​ជាច្រើន​លើក​ច្រើន​គ្រា​រួច​មកហើយ​ក្តី។ ក្នុង​ករណី​នេះ តុលាការ​បាន​វិនិច្ឆ័យ​សេចក្តីថា ធនាគារ​ដែល​ជាអ្នក​ទទួល​រងគ្រោះ​បង់​ខាត​ប្រាក់​ ត្រូវតែ​រ៉ាប់​រង​ «ថ្មបាក់» នេះ​ មួយ​ចំណែក​ផង​ដែរ។

Justement, dans l'exemple ci-dessus cité, l'on ne saurait répondre à la question "à qui profite le crime ?"  Quoi qu'il en soit, dans l'affaire Kerviel contre Société Générale l'on relève l'existence des fautes commises par la banque, faute ayant concouru au développement de la fraude et à ses conséquences financières. Il est dès lors logique que lorsque plusieurs fautes ont concouru à la réalisation du dommage, la responsabilité respective de leurs auteurs sera retenue.

គេ​អាច​លើក​ជា​សំណួរ​មួយ​សួរ​ថា នៅ​ក្រោម​របប​ខ្មែរក្រហម​ ជន​រងគ្រោះ​ដែល​កម្មាភិបាល​វាយ​សម្លាប់​នឹង​ត្បូង​ចប​ ឬ​ក៏​វះ​ពោះ​ទាំងរស់​ ពីព្រោះ​បាន​«លួច»​បាយ​សមូហភាព ឬក៏​លួច​បេះ​ផ្លែ​ដូង​ ពោត ប៉េងប៉ោះ​របស់​សហករណ៍ គាត់​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ «ចោរ» លួច​អង្គការ​ដែរឬទេ? តុលាការ​ស្រួល​វិនិច្ឆ័យ​សេចក្តី​ក្នុង​ករណី​នេះ។ ទោះបី​ច្បាប់​ដ៏​ព្រៃផ្សៃ​នៃ​របប​ខ្មែរក្រហម​ចែង​មក​ថា ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ក្តី របបណា​ដែល​បង្អត់​អាហារ​ប្រជាជន​ របប​នោះ​បានប្រ​ព្រឹត្តិនូវ​ឧក្រិដ្ឋ​ដែល​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ។ ម្យ៉ាងវិញទៀត ការ​ចាំបាច់​ដែល​ជា​ភាព​នៃ​អ្វី​ទាំងអស់​ដែល​គេ​ត្រូវ​ការ​ខាន​មិន​បាន​ដើម្បី​ឱ្យ​ជីវិត​រស់ ​ដូច​ក្នុង​ករណី​លួច​ផ្លែ​ឈើ​នេះជាអាទិ៍​ ប្រសិន​បើ​ចាត់ទុក​អង្គការ​ខ្មែរក្រហម​ថា​ជា​ម៉ែឪ​ ឪពុក​ម្តាយ​ណា​ដែល​សម្លាប់​កូន​ឯង​យ៉ាង​ដូច្នេះ​ មាន​ទោស​ធ្ងន់​ ហៅថា​ គរុទោស គឺ​ទោស​ដែល​ខុស​នឹង​គ្រូ​របស់​ខ្លួន​។ គ្រូ​គឺ​​ច្បាប់​ធម្មជាតិ​នេះឯង​។​

En effet, quand bien même aux yeux d'Angkar les gens eurent commis une "faute", elle était en soit révélatrice de la faute des hauts dirigeants. Celle-ci précédait celle-là si l'on se place dans le contexte de l'époque en essayant de comprendre la politique des Khmers rouges. Leur faute est caractérisée par le manquement manifestement délibéré au devoir de protection de la population. Il s'agit du devoir de prudence. L'absence ou la privation volontaire de la nourriture est une imprudence criminelle.

ថ្មីៗនេះ កាលពីថ្ងៃទី​២៩ធ្នូ​២០១៩ នៅពេល​ធ្វើ​ដំណើរ​ពីក្រុង​កែប​មក​រាជធានី​វិញ នៅ​ភូមិ​ត្រពាំង​ខ្យង​ ឃុំ​អង្គ​ភ្នំតូច​ ខេត្ត​កំពត​ ត្រង់​ចំណុច​ស្តាំដៃ​ដែល​មាន​ដាក់​ស្លាក «ឆ្មបមធ្យម» ផ្លូវ​រថយន្ត​ត្រង់​ស្មោះ​ ប៉ុន្តែ​មាន​រថយន្ត​ឆ្អឹង​ដឹក​ទំនិញ​មួយ​បត់​ឆ្វេង​ គឺឆ្លង​ផ្លូវ​ពីឆ្វេង​ទៅ​ស្តាំ​សំដៅ​ទៅ​ផ្ទះ​គាត់ រថយន្ត​នេះ​មាន​ចង្កូត​ស្តាំ​ខុស​គេ​ ភ្លាម​នោះ​អ្នក​បើក​ក៏​ជាន់​ហ្វ្រាំង​ឈប់​កណ្តាល​ផ្លូវ​ អស់​៣វិនាទី​ ទើប​បន្ត​ល្បឿន​ក្តាម​គ្រោង​នៃ​រថយន្តប្រភេទ​នេះ​គើមៗ​ចូល​ទៅលាក់​ខ្លួន​ខាងក្រោយ​ផ្ទះ​ ពីព្រោះ​អំពើ​របស់​គាត់​បាន​ធ្វើ​ឱ្យ​រថយន្ត​ដែល​នៅ​ពីក្រោយ​ចម្ងាយ​៣០ម៉ែត្រ​រេចង្កូត​គេច​ពីគ្រោះថ្នាក់​ ហើយ​បាន​ត្រឹម​តែ​បែក​កញ្ចក់​សម្រាប់​មើល​ទៅក្រោយ​ ខាង​ឆ្វេង​ដៃ។ កំហុស​របស់​រថយន្ត​ចង្កូត​ស្តាំ​មួយ​នេះ​ គឺ​១០០ភាគរយ​តែម្តង។ តាម​សម្តី​អ្នក​ភូមិ​ គេ​ថា​ កន្លែង​នេះធ្លាប់​មាន​គ្រោះ​ថ្នាក់​ស្លាប់​ ប៉ុន្តែ​មិន​ដឹង​ថា វា​បណ្តាល​មក​ពី​រថយន្ត​ឆ្អឹង​ចង្កូត​ស្តាំ​នេះឬទេ​?​

Pour terminer, j'ajoute que c'est l'acte de condamnation à réparer les dommages qui est important. La solvabilité de l'accusé ne doit pas entrer en ligne de compte dans la tête du juge qui n'est pas, quant à lui, comptable des deniers du coupable.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ