អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក គង់ រតនៈ៖ ច្បាប់​ចរាចរណ៍ខ្សោយ ដោយ​សារ​អំពើ​ពុក​រលួយ និង​បក្ស​ពួក​និយម

សំឡេង ១១:៣១
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​នេះ គឺ​លោក គង់ រតនៈ ប្រធាន​វិទ្យាស្ថានជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​។ នៅ​ចំពោះ​មុខ​អត្រា​កំណើន​នៃ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់ចរាចរណ៍​នៅ​កម្ពុជា លោក គង់ រតនៈ បាន​ចាត់​ទុក​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ថា​ជារឿង​ល្អ​និង​ចាំ​បាច់​​។ បើ​តាម​ការ​មើល​ឃើញ​របស់​លោក គង់ រតនៈ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន នៅ​មាន​ភាព​ធូរ​រលុង​ច្រើន​ ដោយ​សារ​តែ​ពលរដ្ឋ​ប្រើ​ប្រាស់​ផ្លូវ ចេះ​ច្បាប់ តែ​បំពាន​ច្បាប់។ និង​ដោយ​សារ​តែ​មន្ដ្រី​អនុវត្ត​ច្បាប់ ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រកាន់​បក្ស​ពួក​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ