អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឱ វណ្ណឌីន៖ ការ​ប្រកាស​របស់​ម៉ាឡេស៊ី​នា​ពេល​នេះ ​បង្ហាញ​ថា​មាន​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​ ដែល​បាន​ចេញ​ផ្សាយ​លើក​មុន​

សំឡេង ២០:៤៣
រូបភាព​៖លោកស្រី ឱ វណ្ណឌីន
រូបភាព​៖លោកស្រី ឱ វណ្ណឌីន @FB

កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន The Straits Times បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​ឧបនាយក​រដ្ឋមន្រ្តីម៉ាឡេស៊ី​លោក​ស្រី Wan Azizah ថា ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​អាយុ​៨៣​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​នៅមន្ទីរ​ពេទ្យ Sungai Buloh នា​ពេល​នេះ​មិន​មាន​មេរោគ​កូរ៉ូណាវីរុស​ទៀត​ទេ ក្រោយ​ពី​ការ​ធ្វើ​តេស្តជា​បន្ត​បន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​សុខាភិបាល​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​​ឆ្លើយ​តប​ផ្លូវ​ការ​នៅ​ឡើយ​ពី​ម៉ាឡេ​ស៊ី។ នេះ​បើ​តាមលោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ និងជា​​អ្នក​នាំពាក្យក្រសួង​សុខាភិបាល។ តែ​ទោះ​ជាយ៉ាង​នេះ​ក្តី លោក​ស្រី​បញ្ជាក់​ថា ការ​ប្រកាស​របស់​ម៉ាឡេស៊ី​នា​ពេល​នេះ​គឺ​បង្ហាញ​ថា​មាន​ភាព​មិន​ប្រក្រតី​នៃលទ្ធផល ​ដែល​បាន​ចេញ​ផ្សាយ​​លើក​​មុន ហើយ​ក៏​បង្ហាញ​ពី​ការ​ផ្តល់​យុត្តិធម៌​មួយ​ដល់​កម្ពុជា ក៏​ដូច​ជា​ក្រសួង​សុខាភិបាល​កម្ពុជា​ដែរ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ