អានតួអត្ថបទ

អាមេរិក៖ក្រោយមានប្រៀបលើលោកស៊ែនឌើស៍ និងលោកចូ បៃដិនតាំងខ្លួនជាអ្នកបង្រួបបង្រួមពលរដ្ឋអាមេរិក

លោក​ចូ បៃដិន បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ
លោក​ចូ បៃដិន បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ AFP

នៅ​អាមេរិក ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​នៅ​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​នឹង​បន្ត​ធ្វើ​ឡើង​តែ​រវាង​បេក្ខជន​ទាំង​ពីរ​នាក់​ដែល​កំពុង​លេច​ធ្លោ​ខ្លាំង​ជាង​គេ គឺ​លោក ប៊ែរនី ​ស៊ែនឌើស៍ និង​លោកចូ បៃដិន។ ខណៈ​នេះ លោកស្រី Elizabeth Warren ដែល​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្សប្រជាធិបតេយ្យ​មិន​ទាន់​បោះបង់​បេក្ខភាព​របស់​លោកស្រី​ទេ។ តែ​បេក្ខជន​មហាសេដ្ឋី​លោក Michel Blooberg បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត និង​បាន​ផ្តល់​ការ​គាំទ្រ​ចំពោះ​លោក​ចូ បៃដិន។ តែ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃ​អង្គារ ទី៣ មីនា​ដែល​គេ​ហៅ Super Tuesday លោក​បៃដិន​មាន​សំឡេង​ស្ទុះ​ឡើង​ខ្លាំង​ធៀប​នឹង​លោក​ស៊ែនឌើស៍។ នៅ​ថ្ងៃ​ពុធ ទី៤ មីនា​ក្នុង​ទីក្រុង Los Angeles លោក​បៃដិន​បាន​ថ្លែង​តាំង​ខ្លួន​ជា​អ្នក​បង្រួបបង្រួម​ពលរដ្ឋ​អាមេរិក​គ្រប់រូប។

ផ្សាយពាណិជ្ជកម្ម

« យើង​នឹង​បង្រួបបង្រួម​ពលរដ្ឋ​អាមេរិក​គ្រប់រូប។ នេះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ នេះ​ជា​អ្វី​ដែល​យើង​បាន​បង្ហាញ​កាល​ពី​យប់​ថ្ងៃ​អង្គារ ទី៣ មីនា។ ទោះ​បី​ជា​លោក អ្នក​មាន​ភេទ​អ្វី​ក៏​ដោយ មាន​ពូជពង្ស​អ្វី​ក៏​ដោយ មាន​ជាតិពិន្ធុ​អ្វី​ក៏​ដោយ ជា​ជនពិការ​ម្នាក់​ក៏​ដោយ ជា​អ្នក​ប្រជាធិបតេយ្យ និង​ជា​អ្នក​សាធារណរដ្ឋ​ក៏​ដោយ ខ្ញុំ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ស្មោះត្រង់​បំផុត។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ជ័យជំនះ គឺ​បង្រួបបង្រួមជាតិ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រកួតប្រជែង​ដើម្បី​បង្រួបបង្រួមប្រទេស​នេះ។ ដូច្នេះ យើង​ទទួល​យក​ពលរដ្ឋ​គ្រប់​រូប​ដែល​ចង់​ចូលរួម​ជាមួយ​យើង។

យើង​ត្រូវ​ការ​ចលនា​មួយ​ដើម្បី​យក​ឈ្នះ​លោក​ដូណាល់ ត្រាំ និង​កសាង​អនាគត​មួយ​ដែល​យើង​ដឹង​ថា​អាច​កសាង​បាន។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បាន​ឃើញ​ថា យុទ្ធនាការ​បោះឆ្នោត​របស់​យើង​បាន​បង្កើតចេញ​នូវ​ភាព​រីករាយ និង​បាន​ប្រមូល​អ្នកបោះឆ្នោត​ទាំង​អស់​ឲ្យ​ចូលរួម​បោះឆ្នោត​នៅ​គ្រប់មណ្ឌល​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស។ អស់​លោក​មើល​លទ្ធផល​ទៅ​មើល! និង​មើល​អត្រា​អ្នក​ចូលរួម​បោះឆ្នោត​ទៅ​មើល!។

យុទ្ធនាការ​នេះ​បាន​ជំនះ​អ្នក​មិន​បោះឆ្នោត​ឲ្យ​ចូលរួម​បោះឆ្នោត។ សម្រាប់​ខ្ញុំ នេះ​ជា​សក្ខីកម្ម​បញ្ជាក់​ថា ចក្ខុវិស័យ​ចម្រើននិយម និង​វិជ្ជមាន​ដែល​យើង​បាន​ផ្សព្វផ្សាយ​សម្រាប់​ប្រទេស​នេះ​កំពុង​លាន់សូរ​ក្នុង​ជាតិ​ទាំង​មូល។ អ្វី​ដែល​យើង​មិន​អាច​ទុក​ចោល​នៅ​ក្នុង​សប្តាហ៍​ខាង​មុខៗ គឺ​ការ​ទុក​ឲ្យ​យុទ្ធនាការ​មួយ​នេះ​ប្រែ​ក្លាយ​ទៅ​ជា​ការ​វាយប្រហារ​ដោយ​អវិជ្ជមាន

 »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ