អានតួអត្ថបទ
ហ្វីលីពីន-ផ្ទុះភ្នំភ្លើង

ហ្វីលីពីន៖ ភ្នំភ្លើង​​តាអាល់​បន្តគំរាម ដោយ​គ្មាន​នរណា​អាច​ស្មានដឹង​ ថា​អាច​ស្ងប់​នៅ​ពេលណា

សមត្ថកិច្ចចុះជួយជម្លៀសមនុស្ស ក្នុងតំបន់Talisay ខេត្ត Batangas ​ក្បែរភ្នំភ្លើង​តាអាល់ ថ្ងៃទី១៣ ​មករា ​២០២០
សមត្ថកិច្ចចុះជួយជម្លៀសមនុស្ស ក្នុងតំបន់Talisay ខេត្ត Batangas ​ក្បែរភ្នំភ្លើង​តាអាល់ ថ្ងៃទី១៣ ​មករា ​២០២០ REUTERS/Eloisa Lopez

ភ្នំភ្លើង តាអាល់ (Taal) ​នៅ​ហ្វីលីពីន​ បាន​ចាប់ផ្តើម​កំរើក​ បញ្ចេញផ្សែង​នឹង​ផេះ ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១២មករា ​ហើយ​នៅតែ​បន្ត​សកម្មភាព​ដដែល។ ការ​កំរើក​របស់​ភ្នំភ្លើង​នេះ ​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់​ម៉ឺននាក់ ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​ភ្នំភ្លើង ​ត្រូវ​ភៀសខ្លួន​ចេញ។ ភ្នំភ្លើង​តាអាល់ ​ស្ថិតនៅ​កណ្តាល​បឹង​ធំមួយ ​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏ល្បី ​នៅមិន​ឆ្ងាយ​ប៉ុន្មាន​ ពី​ទីក្រុង​មីនីល ​រដ្ឋធានី​ហ្វីលីពីន។ វិស័យ​ទេសចរណ៍ ​របស់​តំបន់​នេះ ​ត្រូវ​រាំងស្ទះ​ទាំងស្រុង ​ បន្ទាប់​ពី​ភ្នំភ្លើង​បាន​កម្រើក។

ផ្សាយពាណិជ្ជកម្ម

 

វិទ្យុបារាំង​អន្តរជាតិ ​បាន​ជួប​សម្ភាសន៍​ជាមួយ​ លោក ​Orly Oboza ​តំណាង​របស់​អង្គការ​ Accord ​ដែល​បាន​ទៅដល់​តំបន់​ក្បែរ​ភ្នំភ្លើង ​ដើម្បី​ជួយ​សង្រ្គោះ ​និង​ជម្លៀស​ប្រជាជន។

 

តំបន់នេះ គឺជាតំបន់ទេសចរណ៍ ល្បីខ្លាំងណាស់ របស់ប្រទេសយើង។ ចាប់តាំងពីថ្ងៃអាទិត្យមក ទីក្រុង Tagaytay បានបាត់បង់រូបរាងដើមអស់ទៅហើយ។ ទីក្រុងទាំងមូល ត្រូវគ្របដណ្តប់ដោយ ផេះភ្នំភ្លើង។ សង្កាត់ដែលសំបូរទេសចរណ៍ បានរងការខូចខាតច្រើនណាស់។ មិនមានអ្នកទេសចរណ៍ណា ធ្វើដំណើរមកតំបន់នេះ ដើម្បីគយគន់មើលទេសភាពភ្នំភ្លើងនេះទៀតឡើយ។សូម្បីតែតំបន់ដីចំការដំណាំ កសិករដាំផ្កា ដែលធ្លាប់តែលក់ផ្កាឲ្យទេសចរណ៍ ពេលនេះបានរងផលប៉ះពាល់ខ្លាំងណាស់ដែរ ដោយសារតែការកំរើកឡើងរបស់ភ្នំភ្លើង។ ប្រជានេសាទ ដែលរស់នៅលើកោះ ត្រូវបង្ខំចិត្តផ្អាកការចេញទូកទៅនេសាទ ដែលជាប្រភពចំណូលតែមួយគត់របស់ពួកគេ។បញ្ហាចោទនោះ គឺថា យើងមិនដឹងថា តើគ្រោះធម្មជាតិនេះ នឹងនៅបន្តគំរាមរហូតរយៈពេលប៉ុន្មានទៀតនោះទេ។ តើប្រជាជនដែលបានភៀសខ្លួន ទៅស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសង្រ្គោះនោះ អាចត្រលប់មកផ្ទះសម្បែង ភូមិស្រុកវិញ នៅពេលណា ក៏យើងមិនដឹង។ គ្មាននរណាអាចឆ្លើយបានទេ អាជ្ញាធររដ្ឋាភិបាលក៏មិនដឹង ក្រុមការងារដែលឃ្លាំមើលភ្នំភ្លើងនេះ ក៏ថាមិនដឹង។ គ្មាននរណាអាចដឹងបានទេ ថាភ្នំភ្លើងនេះ នឹងឈប់កំរើក ហើយស្ងប់ទៅវិញនៅពេលណានោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ