អានតួអត្ថបទ
ទេសចរណ៍-សៀមរាប

​កម្ពុជា៖កូវីដ​១៩​កើន​ឡើង​ដល់​៣៥​ករណី

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

ក្រសួង​សុខាភិបាល​កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​កូវីដ១៩ ២ករណី​ទៀត​លើ​បុរស​ជនជាតិ​ម៉ាឡេស៊ី ក្នុង​ខេត្តកែប ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​កើន​ឡើង​ដល់​៣៥​ករណី​ហើយ គិត​មក​ដល់​ថ្ងៃ​អង្គារ៍​នេះ។ បន្ទាប់​ពី​រក​ឃើញផ្ទុក​កូវីដ១៩ ជនជាតិ​ម៉ាឡេស៊ី​ទាំង​ពីរ ត្រូវ​ដាក់​ក្រោម​វិធាន​ចត្តាឡីស័ក​នៅ​ព្រះវិហារ​ឥស្លាម​មួយ​ក្នុង​ខេត្តកែប។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​កាសែត​លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បង្ហើប​ថា    អាចនឹង​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ១៩​បន្ថែម​ទៀត ។

ប្រឈម​នឹង​ការ​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ១៩​ជា​បន្ត​បន្ទាប់ លោកស្រី ឱ វណ្ណឌីន លើក​ទឹក​ចិត្ត​កុំ​ឲ្យ​មាន​ការប្រមូល​ផ្ដុំ ដើម្បី​បញ្ចៀស​ការ​ចម្លង​កូវីដ១៩។ បើ​តាម​អ្នក​ជំនាញ​ការ​ប្រមូល​ផ្ដុំ​ជា​ឱកាស​ធ្វើ​ឲ្យ​វីរុសកូ​វីដ១៩ ចម្លង​លឿន​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស តាម​រយៈ​ការ​ក្អក​ជា​ដើម។  បន្ថែម​លើ​នេះ​លោក​ស្រី ឱ វណ្ណឌីន លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​លើក​ពេល​រៀប​ការ ក្នុង​ករណី​ចាំ​បាច់។

អ្វី​ជា​ការ​កត់​សម្គាល់ អំឡុង​ពេល​នៃ​ការ​រក​ឃើញ​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​កើន​ឡើង ជា​បន្ត​បន្ទាប់​រួម​មក ក្រសួង​សុខាភិបាល​សម្រេច​ផ្អាក​ពិធី​ជួប​ជុំ​មួយ​ចំនួន​ដូច​ជាៈកា​រ​ប្រគុំ​តន្ត្រី និង​ពិធី​សាសនា​ជាដើម។  ហើយ​អង្គុយ​ឃ្លាត​ពី​គ្នា​ក្នុង​គម្លាត​មួយ​ម៉ែត្រ​កន្លះ​ក៏​ជា​ការ​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​កូវីដ​១៩​ដែរ។

រាប់ចាប់​តាំង​ពីផ្ទុះ​ឡើង​កូវីដ​ក្រសួងសុខា​ភិបាល​កម្ពុជា​បាន​ធ្វើ​តេស្ត​ចំនួន​១​ពាន់​១រយ​១២​ករណី។ ក្នុង​នោះវិជ្ជ​មាន​៣៥​ករណី​ពោល​គឺ​រក​ឃើញ​អ្នកផ្ទុក​កូវីដ១៩​ចំនួន​៣៥​នាក់៕ 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ