អានតួអត្ថបទ

ចិន នឹងដកបម្រាម​ចំពោះ​ការហាម​ធ្វើ​ដំណើរ ​នៅ​ក្នុង​ក្រុង​វូហាន និង​ខេត្ត​ហ៊ូពេ

Wuhan residents considered healthy are allowed to move around the Chinese city and take the bus or metro so long as they show ID
Wuhan residents considered healthy are allowed to move around the Chinese city and take the bus or metro so long as they show ID AFP

អាជ្ញាធរ​​​ចិន ប្រកាសនៅ​ថ្ងៃអង្គារ​ ទី២៤មីនា ​ថា​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ហូពេ ​អាច​ចេញធ្វើ​ដំណើរ​បាន​ នៅថ្ងៃទី​២៥មីនា ​​ ហើយក្រុង​វូហាន អាច​នឹងត្រូវ​ដក​​បម្រាប​បង្ខាំងមនុស្ស​ចេញ​ នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខ​ដែរ​​។​​ នេះ​ហាក់​ដូច​ជា​ក្តីសង្ឃឹមថ្មី សម្រាប់​ពលរដ្ឋ​ចិន​ ដែល​បាន​ត្រូវបិទ​ខ្ទប់​ ប្រមាណ​ពីរ​ខែ​មក​ហើយ​។

ផ្សាយពាណិជ្ជកម្ម

វូហាន ជា​ក្រុង​ចិន ​ដែល​ផ្ទុះ​កើត​ផ្តើម​ដំបូង​មេរោគ​កូរ៉ូណា​ថ្មី និងដែល​ត្រូវ​រដ្ឋ​អំណាច​ចិន​បិទ​ខ្ទប់​ ហាមប្រាម​ការ​​ធ្វើ​ដំណើរ​​​យ៉ាងតឹងតែងបំផុត​ ជាង​ពីរខែ​មកហើយ​។ បន្ទាប់ពី​សភាព​ការ​ណ៍​បាន​ធូរស្រាល​មក​វិញ​ជា​លំដាប់​ បម្រាមនៅ​ក្រុ​ងវូហាននេះ ​នឹង​ត្រូវ​ដកចេញ​ នៅថ្ងៃទី៨មេសាខាងមុខ ពោល​គឺនៅ​​ពីរ​សប្តាហ៍​ទៀត។

ចំណែក​ប្រជា​ពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ខេត្ត​ហ៊ូពេ ​អាច​ចេញ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​បាន​នៅ​ថ្ងៃ​ពុធ​ ទី២៥មីនា តែម្តង​។ ក៏ប៉ុន្តែ សម្រាប់​តែ​អ្នក​មាន​សុខភាព​ល្អធម្មតា​តែ​ប៉ុណ្ណោះ ដែល​អាច​មាន​សេរីភាព​ផ្លាស់ទី​បាន​ដោយសេរី​ជា​លើក​ដំបូង ​ក្រោយ​ត្រូវ​បង្ខាំង​ជាច្រើន​សប្តាហ៍​ តាំងពីចុង​ខែ​មករាមក​។​

ដំណឹង​លើក​បម្រាមនៅហ៊ូពេ​និង​វូហាន​នេះ ជាសេចក្តី​ប្រកាស​របស់​អាជ្ញាធរ​ចិន និងដែល​ត្រូវ​ចុះផ្សាយ​ដោយ​ទីភ្នាក់​ងារ​បារាំង ​AFP។​

ក្រសួង​សុខាភិបាល​ចិន​បញ្ជាក់​បន្ថែម​ថា ចំពោះ​អ្នកដែល​ចង់​​ធ្វើ​ដំណើរ​ចេញឬចូល​ នៅ​វូហាននិង​ហ៊ូពេ នឹងត្រូវ​តែត្រួតពិនិត្យ​និងធ្វើ​តេស្ត​សុខភាព​យ៉ាងហ្មត់ចត់​ ហើយ​អ្នក​ដែល​អាច​អនុញ្ញាត​ឱ្យ​ចេញឬចូល​តំបន់​ទាំង​នេះបាន គឺទាល់តែ​មាន​សេចក្តីបញ្ជាក់​អនុញ្ញាត​ពី​អាជ្ញាធរ ឬលេខ​​កូដ​សម្គាល់ សញ្ញា​​ពណ៌​បៃតង  ​បញ្ជាក់ថា គ្មាន​ផ្ទុះ​មេរោគ​កូរ៉ូណា ទើបអាច​​ធ្វើ​ដំណើរបាន​។

ជាការ​កត់​សម្គាល់ ការ​ប្រកាស​ដក​បម្រាម​ធ្វើ​ដំណើរពី​សំណាក់​អាជ្ញាធរ​ចិន​​នេះ គឺ​បន្ទាប់ពី​ទិន្នន័យ​ផ្លូវការ​ បញ្ជាក់ថា​ចំនួន​អ្ន​កឆ្លង​ថ្មី និងអ្ន​កស្លាប់ដោយសារ​កូវីដ​១៩ បាន​ធ្លាក់​ចុះ​ថយ​ជាលំដាប់។ ដ្បិតតែ​ការ​ចម្លង​និង​ឆ្លងមេរោគ​​នៅក្នុង​ស្រុក​បាន​ថយចុះមែន​ តែ​ក្រសួង​ការបរទេស​ចិន ហាក់​កំពុងតែ​ចាប់អារម្មណ៍​ និង​បារម្ភ​ពីការ​ឆ្លង​ចំពោះ​​អ្នក​មកពី​ក្រៅ​ប្រទេស ឬបរទេស​ចូល​មក​ស្រុក​ចិន​ ទៅវិញ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ លោក Geng Shuang បញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ មានករណី​មនុស្សផ្ទុក​កូវីដ១៩ ចំនួន​​៤២៧ករណី ជា​អ្នក​ដែល​ធ្វើ​ដំណើរ​មកពីក្រៅប្រទេស​​ ក្នុង​នោះ​មាន​ជន​បរទេស​ ចំនួន​ប្រមាណ​ជា​ ​៥០នាក់​ផង។​

ទោះបី​ជា​មានការ​បន្ធូរបន្ថយ​បម្រាម​ហាម​ធ្វើ​ដំណើរនៅ​តំបន់​ផ្ទុះ​កូរ៉ូណាថ្មី​នៅពេល​នេះ​ក្តី​ តែ​សាលា​រៀននិងគ្រឹះស្ថាន​សិក្សា​ទាំងឡាយ​​នៅក្នុងខេត្ត​ហ៊ូពេ​​ គឺនៅតែ​បន្ត​បិទទ្វារ​នៅឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ