អានតួអត្ថបទ
រុស្ស៊ី កូរ៉ូណាវីរុស

កូវីដ១៩ បង្ខំក្រុងម៉ូស្គូ ឲ្យដាក់បណ្តាជនឲ្យ​សំងំនៅផ្ទះ ​ចាប់​ពីថ្ងៃ​៣០មិនា

ទីលានក្រហម និម្មិតរូបនៃក្រុងម៉ូស្គូ ស្ងាត់​គ្មានមនុស្សដើរ។ ថ្ងៃទី​៣០ មីនា ២០២០
ទីលានក្រហម និម្មិតរូបនៃក្រុងម៉ូស្គូ ស្ងាត់​គ្មានមនុស្សដើរ។ ថ្ងៃទី​៣០ មីនា ២០២០ REUTERS - SHAMIL ZHUMATOV

សម្រាប់ដំណាក់កាលដំបូងនេះ វិធានការបិទខ្ទប់ ​មានសុពលភាព​ តែលើបណ្តាជន រស់នៅ​​ក្នុង​ទីក្រុង​ម៉ូស្គូ ជាទីដែលស្ថានការណ៍ ឆ្លង​កូ​រ៉ូណាវីរុស ធ្ងន់ធ្ងរជាងគេ  ដោយមានអ្នកធ្លាក់ខ្លួនឈឺជម្ងឺនេះ ដល់ជាង ១.០០០ នាក់ ឯណោះ ពីក្នុង ចំណោមជាង ១.៥០០ នាក់នៅទូទាំងប្រទេសរុស្ស៊ី។ 

ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃ ៣០ មិនា បណ្តាជនប្រមាណ ២០ លាន នាក់នៃក្រុងម៉ូស្គូនិងតំបន់ជាយក្រុងនេះ  នឹងភ្ជាប់ខ្លួនទៅនឹង មនុស្ស ៣.០០០ លាន នាក់ ដែលស្ថិតក្នុងរបបបង្ខាំងខ្លួននៅដាច់ពីគេ នៅលើផែនដី យើង។ ការប្រកាសនេះ ត្រូវបានធ្វើដោយអាជ្ញាធររដ្ឋធានីរុស្ស៊ី យប់ថ្ងៃអាទិត្យ ម្សិលមិញ។

របបបង្ខាំងខ្លួននៅផ្ទះ មានសុពលភាពសម្រាប់គ្រប់តែអ្នកដែលរស់នៅម៉ូស្គូ ដោយមិនអាស្រ័យនឹងវ័យ របស់គេឡើយ ខណៈដែល តាំងពីថ្ងៃ ២៣ មិនា មក វាប៉ះលើមនុស្សចំណាស់វ័យ ចាប់ពី ៦៥ ឆ្នាំ ឡើងទៅ - ការនេះ មានចង្អុលឲ្យឃើញ ដោយអភិបាលក្រុងម៉ូស្គូ លោក Serguei Sobianin។ 

អ្នកក្រុងម៉ូស្គូ នឹងត្រូវអនុញ្ញាត ឲ្យចេញពីផ្ទះខ្លួន តែដើម្បីទៅធ្វើការ ចុះទៅបោះចោលសម្រាម ទៅទិញ គ្រឿងបរិភោគនៅហាងក្បែរផ្ទះ ឫទៅកាន់ឱសថាល័យ ឫ ក្នុងករណីដែលចាំបាច់សម្រាប់ជីវិតខ្លួន។ ការយក ឆ្កែចុះទៅបណ្តើរវានៅក្រៅផ្ទះ អាចប្រព្រឹត្តទៅ តែក្នុងរង្វង់ កុំឲ្យហួសពី ១០០ ម៉ែត្រពីផ្ទះ។

វិធានការទាំងនេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃ ៣០ មិនា ប៉ុន្តែ មិនដឹងចប់ពេលណាទេ ហើយវាក៏ប៉ះលើ តំបន់រដ្ឋបាលដ៏ធំដែលព័ទ្ធជុំវិញរដ្ឋធានី ។ ការធ្វើដំណើរចូលក្រុងនេះ នៅអនុញ្ញាតឲ្យប្រព្រឹត្តទៅ ហើយ យានជំនិះ សាធារណៈនឹងបន្តដំណើរការដដែលក្នុងក្រុង។ លោកអភិបាល Sobianin ក៏លំអិតថា នរណាដែលបាត់បង់ការងារនៅក្រុងម៉ូស្គូ ដោយមកពី របបបង្ខាំងខ្លួននៅដាច់ដោយឡែកនោះ នឹងទទួល ប្រាក់ប៉ះប៉ូវ ក្នុង ១ ខែៗ ១៩.៥០០ រូប្ល ឫ ស្មើនឹង ២២០ អឺរ៉ូ។

ការប្រកាសវិធានការថ្មី ធ្វើឡើង ក្រោយពីអស់ប៉ុន្មានថ្ងៃជាប់ មានកត់ត្រាឃើញកើនឡើងយ៉ាងខ្លាំង ករណីអ្នកឆ្លង កូវីដ-១៩ នៅក្នុងប្រទេស។ ស្របនឹងតុល្យាការចុងក្រោយចេញល្ងាចថ្ងៃអាទិត្យ ២៩ មិនា ដោយអាជ្ញាធរសុខាភិបាល ៖ ក្នុងប្រទេសរុស្ស៊ី មានការកើនឡើង ២៧០ ករណីទៀត លុះរហូតដល់ ១.៥៣៤ ករណី ដែលពីក្នុងនោះ ១.០១៤ ករណី គឺក្នុងក្រុងម៉ូស្គូ ។ ក្នុងប្រទេសរុស្ស៊ី ដោយមកពីឆ្លងជម្ងឺ កូវីដ-១៩ មានមនុស្ស ធ្លាក់ខ្លួនស្លាប់ សរុបទៅ ៨ នាក់។

ការស្ទុះឡើងនៃកំណើននេះ  បណ្តាលមកពី ការបន្ធូរឲ្យងាយស្រួលរទៅ បៀបរបបធ្វើតេស្ត និងមកពី ការ សាយភាយកាន់តែខ្លាំង នៃជម្ងឺឆ្លង នេះ ដែលអាចនាំឲ្យអន្តរាយ សម្រាប់ប្រទេសមួយ ជាទីដែលរដ្ឋ ចំណាយ ដោយត្បិតត្បៀត ទៅលើប្រព័ន្ធសុខាភិបាល ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ