អានតួអត្ថបទ
កម្ពុជា

ខួប​១​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ សម្តេច​ព្រះ នរោត្តម សីហនុ ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ១៥តុលានេះ​

រូបសំណាក សម្តេចព្រះ​នរោត្តម សីហុន តម្កល់​នៅ​ខាង​កើត​វិមាន​ឯករាជ្យ​
រូបសំណាក សម្តេចព្រះ​នរោត្តម សីហុន តម្កល់​នៅ​ខាង​កើត​វិមាន​ឯករាជ្យ​ RFI/Siv Channa

១៥តុលា​ឆ្នាំ២០១២-១៥តុលា​ឆ្នាំ២០១៣ ថ្ងៃនេះ គម្រប់​ខួប ១ ឆ្នាំ នៃ​ការយាង​ចូល​ទិវង្គត របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ នៅ​ព្រឹក​ព្រលឹម ថ្ងៃទី១៥តុលា​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប ខាងកើត​វិមានឯករាជ្យ។

ផ្សាយពាណិជ្ជកម្ម

តាម​កម្មវិធី ក្រសួង ស្ថាប័នរដ្ឋ ចំនួន ៤៣ ចូលរួម​ដាក់​កម្រង​ផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ចាប់ពី​ម៉ោង ៧ និង ១០ នាទី​ព្រឹក ថ្ងៃ​អង្គារ ទី១៥តុលា​នេះ ហើយ​នៅ​ម៉ោង ៧ និង ៣០ នាទី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈរដ្ឋមន្ត្រី ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ នៅ​វិមាន​តម្កល់​ព្រះ​បរម​រូប។

 
នៅ​ព្រឹក​ថ្ងៃទី១៥តុលា​នេះ ព្រះរាជ​ពិធីបុណ្យ​ខួប​គ​ម្រ​ប់ ១ ឆ្នាំ នឹងធ្វើ​ឡើង ក្នុង​​ព្រះ​បរម​រាជវាំង។ បន្ទាប់ពី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ រួចហើយ នៅ​ព្រឹក​នេះ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន និង​​ថ្នាក់​ដឹកនាំ​កំពូលៗ របស់​​គណបក្ស​​ប្រជាជន​កម្ពុជា រួម​ទាំង​​ថ្នាក់​ដឹកនាំ​ជាតិ​សំខាន់ៗ នឹង​​ចូល​ក្នុង​​ព្រះបរមរាជវាំង។ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ