អានតួអត្ថបទ
ថៃ

ជន​​​ទាមទារ​​​ផ្តាច់​​​ទឹកដី​​​​អ៊ីស្លាម​​និយម​​​​១៩​​នាក់​​ស្លាប់​​ក្នុង​​ការ​​វាយប្រហារ​​ទីតាំង​​ទាហាន​​ជើងទឹក​​ថៃ​​

ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​ទាហាន​ជើង​ទឹក​ថៃ​ដឹង​ជា​មុន
ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​ទាហាន​ជើង​ទឹក​ថៃ​ដឹង​ជា​មុន REUTERS/Surapan Boonthanom

នៅ​ប្រទេស​ថៃ​ ​ថ្ងៃ​ពុធ​នេះ ​ជន​ទាមទារ​​​ផ្តាច់​ទឹកដីអ៊ីស្លាម​និយម​ ​១៩​​នាក់​ បានបាត់​បង់​ជីវិត ​នៅ​ក្នុង​​​ការ​វាយ​ប្រហារទីតាំង​​​ទ័ព​ជើងទឹក​​ថៃ​មួយ​កន្លែង​​ នៅ​​​ខេត្ត​ Narathiwat ថៃ​ ចុង​ភាគ​ខាង​ត្បូង​ប្រទេស។ នៅ​​យប់​អាធ្រាត​ថ្ងៃ​អង្គារ​​ម្សិលមិញ ជន​ទាមទារ​ផ្តាច់​ទឹកដីនិយម​​​​​រាប់​សិប​នាក់​ បាន​បើក​ការ​វាយ​ប្រហារ​​ទៅ​លើ​ទាហាន​ថៃ ប៉ុន្តែ​ត្រូវ​​​បាន​ទាហាន​ថៃ​​វាយ​តបត​មក​វិញ​។ក្នុង​រយៈ​ពេល​៩​ឆ្នាំ​ កន្លង​មក​​ ការ​វាយ​ប្រហារ​​​​របស់​ជ​ន​​ទាមទារ​ផ្តាច់​ទឹកដី​​និយមអ៊ីស្លាម ជា​ការ​វាយ​ប្រហារ​​​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​​ភាគ​ខាង​ត្បូងថៃ​នេះ។ តំបន់​នេះ កាល​ដើម​ឡើយ​ស្ថិត​ក្នុង​​​​​​​​​ទឹកដី​​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ នៅ​​ដើម​សតវត្សរ៍​ទី​ ២០។ 

ផ្សាយពាណិជ្ជកម្ម

នៅ​យប់​អាធ្រាត​ថ្ងៃ​អង្គារ​ម្សិលមិញ ជន​ទាមទារ​ផ្តាច់​ទឹកដី​​និយមអ៊ីស្លាម​រាប់​សិប​នាក់​ ចង់បើក​ការ​​វាយ​ប្រហារ​ក្នុង​លក្ខណៈ​​មួយ​ធ្ងន់​​ធ្ងរ​ទៅ​លើ​ទីតាំង​​​កង​ទ័ព​ជើង​ទឹក​ថៃ​ ក្នុង​ស្រុក​ Bacho ស្ថិត​ក្នុង​ខេត្ត​ Narathiwat នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។ ប៉ុន្តែ​​​កងទ័ព​ជើង​ទឹក​បាន​ដឹង​នូវ​ផែន​ការ​នេះ​​​​​ទាន់​ពេល​វេលា ហើយ​បាន​វាយ​​ប្រហារ​បក​មក​វិញ ធ្វើ​អោយ​ស្លាប់ ជន​ទាមទារ​ផ្តាច់​ទឹកដី​​និយមអ៊ីស្លាម១៩​នាក់ ក្នុង​នោះ​ក៏​មាន​​ស្លាប់​​មេ​ដឹក​នាំ​នៃ​​​​​ការ​វាយ​ប្រហារ​ផង​ដែរ។​ នៅ​ខាង​ទាហាន​ថៃ គ្មាន​​កងទ័ព​ថៃ​ណា​ម្នាក់​​​​ស្លាប់​​នោះ​ទេ។

ការ​វាយ​ប្រហារ​នេះ​ ត្រូវ​បាន​ទាហាន​ជើង​ទឹក​ថៃ​ដឹង​ជា​មុន ដោយ​សារ​តែ​មាន​ការ​រាយការណ៍​​ពី​​​​អតីត​ជន​​​បះបោរ​នានា ដែល​បាន​​ផ្តាច់​ខ្លួន​ចូល​មក​រស់​នៅ​ក្នុង​សង្គម​​​វិញ។

គិត​ចាប់​ពី​ឆ្នាំ​ ២០០៤ មក​​​ ការ​វាយ​ប្រហារ​​​​របស់​ជ​ន​​ទាមទារ​ផ្តាច់​ទឹកដី​​និយមអ៊ីស្លាម​នៅ​​ពេល​នេះ ជា​ការ​វាយ​ប្រហារ​​​ដ៏​សំខាន់​បំផុត​ក្នុង​តំបន់​​ភាគ​ខាង​ត្បូងថៃ​។ តំបន់​នេះ កាល​ដើម​ឡើយ​ស្ថិត​ក្នុង​​​​​​​​​ទឹកដី​​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ នៅ​​ដើម​សតវត្សរ៍​ទី​ ២០។

នៅ​ឆ្នាំ​ ២០០៤ ការ​​ប្រឈម​មុខ​​​រវាង​ក្រុម​បះបោរ​អ៊ីស្លាមនិយម​​ និង​កម្លាំង​សន្តិសុខ​ថៃ​ បាន​បង្ក​អោយ​​ជន​បះបោរ​ជាង​​១០០​នាក់​​​បាត់​បង់​ជីវិត។​​​​ រយៈ​ពេល​៩​ឆ្នាំ​ កន្លង​មក​នេះ អំពើ​ហិង្សា​​​ក្នុង​​ការ​​បះបោរ​​​​បាន​ធ្វើ​អោយ​មនុស្ស​​ប្រហែល​​​ជា​​ ៥ ​៥០០ នាក់​បាត់​បង់​ជីវិត។

ជន​បះបោរអ៊ីស្លាមនិយម ​​​មិន​មាន​ប្រភព​​ចេញ​ពីចលនា​ជីហាដ ដែលជា​​​​​​កង​កុំម៉ង់​ដូ​អ៊ីស្លាម​ជ្រុលនិយម ​​​ក្នុង​ពិភព​លោក​នោះ​ទេ។ ជន​​​បះបោរទាំង​នេះ​ ប្រយុទ្ធ​​​​ប្រឆាំង​​​​​នឹង​ការ​រើស​អើង​​​របស់​​​ជន​ជាតិ​ថៃ ទៅ​លើ​ជនជាតិ​ភាគតិច​ម៉ាឡេស៊ី​ និង​អ្នក​កាន់​សាសនា​អ៊ីស្លាម​​។
ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ​ អំពើ​ហិង្សា​បះបោរ​​មាន​ការ​​កើន​ឡើង​ច្រើន​ ​នៅ​ក្នុង​តំបន់​​​​​​ភាគ​ខាង​ត្បូង​ថៃ។ រាជ​រដ្ឋាភិបាល​ថៃ​​ហាក់​ដូច​​ជា​​បាក់​ស្បាត​​នៅ​ចំពោះ​មុខ​ការ​វាយ​ប្រហារ​នានា​ពី​ក្រុម​​​ជន​ទាមទារ​ផ្តាច់​ទឹកដី​​និយម​​ទាំង​នេះ។ រដ្ឋ​អំណាច​ថៃ​បាន​​ប្រគល់​ភារកិច្ច​គ្រប់​គ្រង​តំបន់​ភាគ​ខាង​ត្បូង​អោយ​ទៅ​​ទាហាន​ថៃ​កាន់​កាប់។

​ការ​វាយ​ប្រហារ​​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ ត្រូវ​បាន​តំណាង​ក្រុម​​អ្នក​វិភាគ​​អន្តរជាតិ​មួយ​ឈ្មោះ Crisis Group វាយ​តំលៃ​ថា​មិន​​មាន​ឥទ្ធិពល​អ្វី​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​នោះ​ទេ។ ក្រុម​វិភាគ​នេះ​​​យល់​ថា ការ​ដាក់​ទាហាន​ក្នុង​តំបន់​ ការ​ដាក់​ខេត្ត Narathiwat ក្នុង​ភាព​អាសន្ន​ និង​ការ​មិន​ដាក់​​ទោស​លើ​ការ​រំលោភ​បំពាន​ផ្សេងៗ​របស់​ទាហាន​ថៃ វា​កាន់​តែ​ជំរុញ​អោយ​អំពើ​​បះបោរ​​កើត​ឡើង​ថែម​ទៀត៕​​​

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ