អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សុខ ឥសានថា​ ប្រតិកម្ម​នៅ​ក្រៅ​ប្រទេសប្រឆាំង​នឹង​ការ​បើក​សម័យ​ប្រជុំ​សភាជាលើកដំបូង​ គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​!

សំឡេង ១០:១០
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា
លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នា​រាត្រី​នេះ​​គឺ​លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ។ ក្រៅ​តែ​ពី​ស្ថាន​ទូត​មួយ​ចំនួន​នៅ​កម្ពុជា ប្រកាស​មិន​ចូល​រួម​នៅ​ក្នុង ការ​បើក​សម័យ​ប្រជុំ​សភា នីតិកាល​ទី​៦ ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី៥ ខែកញ្ញា  ប្រតិកម្ម​នៅ​ក្រៅ​ប្រទេស​ប្រឆាំង​នឹង​ការ​បើក​សម័យ​ប្រជុំ​នេះ ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​ជាបន្ត​បន្ទាប់។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការ​រៀប​ចំ​បាតុកម្ម​ជា​បន្ត​បន្ទាប់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ថា​ជា​រឿង​គ្មាន​ប្រយោជន៍​ និង​គ្មាន​ឥទ្ធិពល​សោះ​ឡើយ ចំពោះ​ការ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​។ តទៅនេះសូមស្តាប់បទសម្ភាសរវាង សរ ពិសី និងលោក សុខ ឥសាន ដូចតទៅ៖ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ