អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជំរឿន​ដី​កសិកម្ម​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ជម្លោះ​ដី​ធ្លី​កំពុង​បន្ត​រីក​រាល​ដាល​

សំឡេង ០៩:២៥
ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣​។
ពិធី​ប្រកាស​ផ្សព្វផ្សាយ​ពី​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ជំរឿន​កសិកម្ម​ឆ្នាំ​២០១៣​។ RFI

ក្រសួង​ផែនការ​​កាល​ពី​​ថ្ងៃ ​ពុធ ​ទី​២០ ​សីហា ​ម្សិល​មិញ ​បាន​ប្រកាស​​ផ្សព្វផ្សាយ​​នូវ​​លទ្ធផល​​បណ្តោះ​អាសន្ន​​នៃ​​ជំរឿន​​កសិកម្ម​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​​ឆ្នាំ​ ២០១៣​។ ​ជំរឿន​​កសិកម្ម​​នេះ​​បាន​ចាប់​ផ្តើម​​ធ្វើ​​កាល​ពី​​ខែ​មេសា ​និង ​ខែ​ឧសភា ​ឆ្នាំ ​២០១៣ ​ហើយ​​បាន​​រក​ឃើញ​​ពី​​ទំហំ​​ផ្ទៃ​ដី​​សរុ​ប​​សម្រាប់​ធ្វើ​​កសិក​ម្ម​ និង ​ចំនួន​​សរុប​​ក្បាល​ដី​​សម្រាប់​ធ្វើ​​កសិកម្ម​រ​បស់​​ប្រជាពលរដ្ឋ​​ខ្មែរ​​ជា​ដើម​។ ​ក៏​ប៉ុន្តែ​​អ្វី​ដែល​​គួរ​​ឲ្យ​​កត់​សម្គាល់​​នោះ ​គឺ​​នៅ​​ត្រូវ​​ថា​​ការ​ធ្វើ​ជំរឿន​​នេះ ​បាន​​កើត​ឡើង​​ក្នុង​ពេល​​រឿង​​ជម្លោះ​ដីធ្លី​​នៅ​​កម្ពុជា​​កំពុង​​បន្ត​​រីក​​រាល​ដាល​​មិន​​ឈប់​ឈ​រ។ ​សង្គម​​ស៊ីវិល​​ដែល​​ធ្វើ​ការ​​លើ​​បញ្ហា​ដី​ធ្លី​​យល់​ឃើញ​ថា ​របាយការណ៍​​នៃ​​ជំរឿន​​បឋម​​នេះ​​មិន​មាន​​ភាព​​សុក្រឹត​​នោះ​ទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ