អានតួអត្ថបទ
បទយកការណ៍

អ្នក​រត់​​កង់​​បី​​ឥណ្ឌា​​ខ្លះ​​​​រអ៊ូ​​​ពី​​ការ​រក​ចំណូល​​មិន​សូវ​​បាន​​ព្រោះ​​កំណើន​​អ្នករត់​​យាន​​នេះ​​កើន​ឡើង​​ខ្លាំង​ពេក​

សំឡេង ០៨:០៩
រ៉ឺម៉ក​កង់បី​ឥណ្ឌា​កំពុង​ចរាចរ​លើ​ស្ពាន​អាកាស ​៥ ​មករា​
រ៉ឺម៉ក​កង់បី​ឥណ្ឌា​កំពុង​ចរាចរ​លើ​ស្ពាន​អាកាស ​៥ ​មករា​ @RFI

អ្នករត់​រ៉ឺម៉ក​កង់​បី​ខ្មែរ​ជាច្រើន​បាន​បោះបង់​រ៉ឺម៉ក​របស់ខ្លួន​ចោល​ទៅ​ស្រវា​រត់​រ៉ឺម៉ក​កង់​បី​ឥណ្ឌា ដើម្បី​រកចំណូលបាន​ច្រើនជាង​មុន។ ដំបូងៗឡើយ ការរកចំណូល​ពី​យាន​ថ្មី​នេះ ហាក់​បាន​កក់​កប់​គ្រាន់បើ​ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​លំនឹង​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​នៅ​រយៈពេល​ចុងក្រោយ​នេះ អ្នករត់​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​មួយចំនួន​ចាប់ផ្តើម​រអ៊ូរទាំ​ពី​ការរកចំណូល​មិនសូវ​បាន​ដូច​មុន ដោយសារតែ​កំណើន​នៃ​អ្នករត់​រ៉ឺម៉ក​កង់​បី​ឥណ្ឌា​បាន​កើនឡើង​ខ្លាំង។ អ្នកខ្លះ​ប្រាប់ថា ចង់​ប្តូរ​មុខរបរ​នេះ​ថែមទៀត។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ