អានតួអត្ថបទ
កម្ពុជា

លោក​​កុយ គួ​ង​៖សកម្មភាព​​របស់​លោក​​សម រង្ស៊ី​​នៅ​​ម៉ាឡេស៊ី ​មិន​អាច​​ធ្វើ​ឱ្យ​​ស្ថានភាព​​នៅ​​កម្ពុជា​​ប្រែប្រួល​​ទេ​

លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា
លោក កុយ គួង អ្នកនំាពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា

លោក​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ចន្ទ ទី១១ ខែវិច្ឆិកា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី ហើយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ទៀត លោក​ក៏បាន​ជួប​ជាមួយ​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី​មួយចំនួន​ផងដែរ។ ជំនួប​ទាំងនេះ សុទ្ធតែ​លើកឡើង​ពាក់ព័ន្ធ​នឹង​ដំណើរ​ការវិល​ចូល​ប្រទេស​កម្ពុជា ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ បន្ទាប់ពី​ជំនួប​ជាមួយ​ក្រុម​អ្នកតំណាងរាស្ត្រ​នេះ លោក​សម រង្ស៊ី ក៏បាន​ធ្វើ​សន្និសីទកាសែត​ធំ​មួយ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ថែមទៀត​ផង។ លោក​សម រង្ស៊ី បាន​ប្រាប់​ក្រុមអ្នកកាសែត​ពី​ការមិន​បោះបង់ចោល​នូវ​គម្រោង​មក​កម្ពុជា​វិញ​របស់លោក និង បន្ត​អំពាវនាវ​ឱ្យមាន​ការដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ចំពោះ​បញ្ហា​នេះ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​លើកឡើងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះថា កម្ពុជា​មិនបាន​យកចិត្តទុកដាក់​ធំដុំ​ទេ​ចំពោះ​សកម្មភាព​របស់លោក​ស​ម រង្ស៊ី នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​នេះ។ មិនតែប៉ុណ្ណោះ លោក​បាន​គូសបញ្ជាក់ថា សកម្មភាព​របស់លោក​សម រង្ស៊ី មិនអាច​ធ្វើឱ្យ​ស្ថានភាព​នៅ​កម្ពុជា​ប្រែប្រួល​នោះឡើយ។

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ