អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​ជិន ម៉ា​លីន​៖​កម្ពុជា​​ទទួល​​អនុវត្ត​​តែ​​លើ​​អនុសាសន៍​​សិទ្ធិ​មនុស្ស​​ណា​​ដែល​​គ្មាន​​ផ្សារ​​ភ្ជាប់​​រឿង​​នយោបាយ​

សំឡេង ១៣:១៥
លោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ជិន ម៉ា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា។ លោក​ជិន ម៉ា​លីន បាន​ទៅធ្វើ​សេចក្តីថ្លែងការណ៍​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ដែល​ទើប​បញ្ចប់​កាលពី​ម្សិលមិញ​នេះ។ ក្នុង​កិច្ចប្រជុំ​នោះដែរ លោក​ជិន ម៉ា​លីន​ដែល​តំណាង​កម្ពុជា ក៏បាន​ប្រកាស​ទទួលយក​មក​អនុវត្ត​នូវ​អនុសាសន៍​UPR (ការត្រួតពិនិត្យ​ជា​សកល​តាម​កាលកំណត់)ចំនួន១៧៣ និង​កត់សម្គាល់​ចំនួន២៥ ក្នុងចំណោម​អនុសាសន៍​សរុប១៩៨ ដែល​ផ្តល់​ដោយ​រដ្ឋ​សមាជិក​ចំនួន៧។ លោក​បាន​សង្កត់ធ្ងន់​ប​ន្ថែ​ម​ថា កម្ពុជា​ទទួល​អនុវត្ត​តែ​លើ​អនុសាសន៍​ពី​បញ្ហា​សិទ្ធិមនុស្ស​ណា​ដែល​គ្មាន​ផ្សារភ្ជាប់​រឿង​នយោបាយ​តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ