អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​ជិន ម៉ា​លីន​៖​ការ​ស្នើ​​បង្កើត​​ស្ថាប័ន​​ឯករាជ្យ​​ស៊ើប​អង្កេត​​ឃាតកម្ម​​លោក​​កែម ឡី ​គឺ​​មិន​អាច​​ធ្វើ​​បាន​ទេ ​ព្រោះ​​ប៉ះ​ពាល់​​អធិបតេយ្យ​​ជាតិ​

សំឡេង ១២:៣៥
លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោកជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា @Chin Malin Facebook

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ដែល​នឹងធ្វើ​ការឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ។ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ បានបង្ហាញ​ការ​កង្វល់​ទៅនឹង​ការចាប់ខ្លួន​យុវជន​ពីរ​នាក់ និង ការស៊ើបអង្កេត​លើ​ឃាតកម្ម​លោក​បណ្ឌិត​កែម ឡី។ ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​នេះ ចង់ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​បង្កើត​ស្ថាប័ន​ឯករាជ្យ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ដោយមាន​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​ពី​ភាគី​អន្តរជាតិ។ ប៉ុន្តែ​លោក​ជិន ម៉ា​លីន ឆ្លើយតប​ថា មិនអាច​ធ្វើ​បានទេ ព្រោះ​វា​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ហើយ​ម្យ៉ាងទៀត មិនដឹង​ទៅរក​អ្នក​ឯករាជ្យ​ឯ​ណា​មក​ដឹកនាំ​ស្ថាប័ន​មួយ​នេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ