អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​ឌឹ​ម សុ​វណ្ណា​រុំ​៖​ការ​ចម្លង​​តួលេខ​​សំឡេង​ឆ្នោត​​ខុស​​នៅ​​ការិយាល័យ ​វា​​មិន​​ប៉ះពាល់​​ដល់​​លទ្ធផល​​ផ្លូវកា​រ​ទេ​

សំឡេង ១៣:៤៤
លោកឌឹម សុវណ្ណារុំ ​សមាជិក​ថ្មី​របស់​គ.ជ.ប​
លោកឌឹម សុវណ្ណារុំ ​សមាជិក​ថ្មី​របស់​គ.ជ.ប​ @RFI

ប៉ុន្មាន​ថ្ងៃនេះ លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ(LDP) បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្តបន្ទាប់​ទៅនឹង​ដំណើរការ​បោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​របស់​គ.ជ.ប។ ក្នុងនោះ លោក​ក៏បាន​បង្ហាញ​ពី​ភាពមិនប្រក្រតី​នៅក្នុង​ការិយាល័យ៣ក្នុង​ខេត្តសៀមរាប​ដែលមាន​ការចម្លង​តួលេខ​សំឡេងឆ្នោត​ខុស​ដោយ​បញ្ចូល​យ៉ាងច្រើន​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​លោក​ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គ.ជ.ប​នៅក្នុង​បទសម្ភាសន៍​ជាមួយ​វណ្ណ សុគន្ធា នៅ​យប់​នេះ បាន​អះអាងថា ការលើកឡើង​របស់លោក​ខឹម វាសនា ជាការ​ចោទប្រកាន់​ខុស​ទំនង​ទៅវិញ។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា ការចម្លង​តួលេខ​សំឡេងឆ្នោត​ខុស​នៅ​ការិយាល័យ វា​មិន​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ឡើយ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ