អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​ហង្ស ពុទ្ធា​៖​យុវជន​​គ្រប់​​អាយុ​​មាន​ការ​​យល់ដឹង ​និង​​មក​​ចុះឈ្មោះ​​បោះឆ្នោត​​ច្រើន​​នា​​ប៉ុន្មាន​​ថ្ងៃ​នេះ​

សំឡេង ០៩:៤២
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប @nec

ថ្ងៃអាទិត្យ​នេះ គឺជា​ថ្ងៃទី៥ នៃ​ការចាប់ផ្តើម​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​ឆ្នាំ២០១៩នេះ​ដែល​ធ្វើឡើង​ពីថ្ងៃ​ទី១ ឧសភា និង បញ្ចប់​នៅ​ថ្ងៃទី២២ ឧសភា។ ដូច្នេះ​នៅ​រាត្រី​នេះ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គឺជា​ភ្ញៀវ​របស់​យើង។ ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា លោក​ហង្ស ពុទ្ធា បាន​លើកឡើងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចាប់អារម្មណ៍ ក្នុងនោះ យុវជន​គ្រប់​អាយុ​បានមក​ចុះឈ្មោះ​ឆ្នោត​ច្រើន​គួរឱ្យកត់សម្គាល់។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ