អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​​យ៉ង សាំង​​កុមារ​៖​បក្ស​​ប្រជាធិបតេយ្យ​​មូលដ្ឋាន​​ចង់​ឃើញ​​សេរីភា​ព​​នយោបាយ​​នៅ​​កម្ពុជា​​ល្អ​​ជាង​​ពេល​នេះ​

សំឡេង ១៣:១៤
លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន
លោកយ៉ង់ សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន @RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ គិត​មក​ពេលនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​អាយុកាល៤ឆ្នាំហើយៗនៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ គណបក្ស​នេះ​បានរៀបចំ​ប្រារព្ធ​ខួប​នៅ​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី​ភ្នំពេញ។ ជាមួយគ្នា​នឹង​ការ​ប្រារព្ធ​ខួប៤ឆ្នាំនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏បាន​ឆ្លៀត​អំពាវនាវ​ឱ្យមាន​ការដោះលែង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ លោក​យ៉ង សាំង​កុមារ បាន​អះអាងថា ការចង់ឱ្យ​មានការ​ដោះលែង​លោក​កឹម សុខា​នេះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចង់ឃើញ​សេរីភាព​នៃ​ធ្វើ​នយោបាយ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ជាង​នៅពេលនេះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ