អានតួអត្ថបទ
ថៃ

យ៉ាងហោច​៤២​នាក់​​ ស្លាប់​ក្នុង​ភ្លើងឆេះ​ជំរំ​ជនភៀសខ្លួន​ភូមា​នៅ​ប្រទេស​ថៃ​

កងកម្លាំង​សន្តិសុខ​ថៃ​កំពុង​​ត្រួត​ពិនិត្យ​កន្លែង​ភ្លើង​ឆេះ
កងកម្លាំង​សន្តិសុខ​ថៃ​កំពុង​​ត្រួត​ពិនិត្យ​កន្លែង​ភ្លើង​ឆេះ REUTERS/Stringer

មនុស្ស​យ៉ាង​ហោច​ណាស់​​​យ៉ាងហោច​៤២​នាក់​​ បាន​ស្លាប់ និង​២០០​នាក់​រងរបួស កាល​ពី​ថ្ងៃ​សុក្រម្សិលមិញ ​ដោយសារ​​​​​​​អគ្គិភ័យ​មួយ​​​ដែល​បាន​កើត​ឡើង​ នៅ​​​ជំរំ​ជនភៀស​ខ្លួន​ភូមា​​​មួយ​កន្លែង​ នៅ​ក្នុង​ខេត្ត​ Mae Hong Son ​ភាគ​ខាង​ជើង​​ប្រទេស​ថៃ។អ្នកស្លាប់​ភាគ​ច្រើន​​​ជា​​ស្ត្រី​ ​មនុស្ស​ចាស់​ និង​កុមារ។ យោង​តាម​អភិបាល​ខេត្ត​ ចំនួន​​អ្នក​ស្លាប់​អាច​​នឹង​កើនឡើង​ថែម​ទៀត។ ភ្លើង​ចង្ក្រាន​​ អាច​ជា​មូលហេតុ​ដែល​បង្ក​អោយ​មាន​អគ្គិភ័យ​នេះ​។​

ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវ​ការ​​ពេល​វេលា​ពីរ​ម៉ោង ​ដើម្បី​​ពន្លត់​ភ្លើង​ដែល​បាន​ឆាប​ឆេះ​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​​​ជំរំ​ជនភៀស​ខ្លួន​ភូមា​​​ ​ ​ក្នុង​ខេត្ត​ Mae Hong Son ​​ភាគ​ខាង​ជើង​ប្រទេស​ថៃ។ យោង​តាម​អាជ្ញាធរ​ថៃ អ្នកបាត់បង់​ជីវិត​ក្នុង​អគ្គិភ័យ​​​ភាគ​ច្រើន​​​ជាស្ត្រី ​មនុស្ស​ចាស់​ ​ និង​កុមារ។ ​អាជ្ញាធរ​ប្រហែល​ជា​អាច​រកឃើញ​​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាង​នេះ​​​​ទៀត។

​​​​​​ភ្លើង​ចង្ក្រានអាច​ជា​មូលហេតុ​ដែល​បង្ក​អោយ​មាន​អគ្គិភ័យ​នេះ​ឡើង។ ផ្ទះ​សម្បែង​​ដែល​មាន​តំលៃ​​ខ្ពស់​​នានា​​ជាង​មួយរយ​ខ្នង បាន​ត្រូវ​បាន​បំផ្លាញ​ក្នុង​​ភ្លើង​ឆេះ។​ ​
គួរ​រំលឹក​ថា អគ្គិភ័យ​បង្ក​ដោយ​ភ្លើង​ចង្ក្រាន​ក៏​ធ្លាប់​បាន​កើត​មាន​​ម្តង​រួច​មក​ហើយ​ដែរ កាលពី​​ដើម​ឆ្នាំ ២០១២ កន្លង​ទៅ​ នៅ​ជំរំជនភៀសខ្លួន​​ភូមា​មួយ​កន្លែងផ្សេង​​ទៀត​ នៅថៃ។

ប្រទេស​ថៃ​​មាន​ជំរំ​ជនភៀស​ខ្លួនសំរាប់​ជនជាតិ​​​​​ភូមា​ប្រហែល​ជា​១០​កន្លែង។ ​ទីតាំង​ជំរំ​ទាំង​នេះ ​ស្ថិត​នៅ​តាម​បណ្តោយ​ព្រំដែល​ថៃ-ភូមា។ ​ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ​នេះ ជនជាតិ​​​​​ភូមា​​ជា​ច្រើន បាន​រត់​គេច​ពី​ការ​ប្រយុទ្ធ​​គ្នា​រវាង​​​ទាហាន​ភូមា និង​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច។

ជំរំ​ជនភៀសខ្លួនភូមា​ ​បាន​បង្កើត​ឡើង​ ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៨០។ កាល​ពី​ខែ​កុម្ភៈ​ ថៃ​បាន​ទទួល​ជន​ភៀស​ខ្លួន​​ ១៣០ ០០០ នាក់​ ដែល​ក្នុង​នោះ​ ៨០​ ០០០ នាក់​ជា​ជន​ភៀស​ខ្លួន​ដែល​មាន​លិខិត​ស្នាម​ស្រប​ច្បាប់។ ជនភៀស​ខ្លួន​​ភាគ​ច្រើនស្ថិត​នៅ​ក្នុង​​​​​ក្រុម​​ជន​ជាតិ​ភាគ​តិច​ Karen។

បន្ទាប់​ពី​​​​​រ​បប​សឹក​​​ភូមា​​​​​ចាស់ ​ត្រូវ​បាន​រំលាយ​នៅ​ប្រទេស​ភូមា​ ​កាល​ពី​ដើម​ឆ្នាំ ២០១១ ហើយ​រដ្ឋាភិបាល​ភូមា​ថ្មី​បាន​ឡើង​បន្ត​តំណែង​មក រដ្ឋាភិបាល​ថៃ​​មាន​គំរោង​​​​បិទ​​​​ជំរំ​ជនភៀស​ខ្លួន​ទាំង​អស់​នេះ​ចោល។ ប៉ុន្តែ​ថៃ​នៅ​ចាំ​អោយ​ស្ថានការណ៍​​សន្តិសុខ​នៅ​ភូមា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាមុន​​សិន។

គួរ​រំលឹក​ ក្នុង​ការ​ស្វែង​រក​​សន្តិភាព​​នៅ​ភូមា​ រដ្ឋាភិបាល​ភូមា​ថ្មី​​បាន​ចុះ​ហត្ថលេខា​​លើ​បទឈប់​បាញ់ជាច្រើន​មក​ហើយ ​​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគ​តិច​​​នានា​ ក្នុង​ប្រទេស។ ហើយ​ក្នុង​នោះ ក៏​មាន​​បទឈប់បាញ់​ជាមួយ​ក្រុម​ឧទ្ទាមជន​ជាតិ​ភាគ​តិច​ Karen​ ផងដែរ។
ទោះ​យ៉ាងណា ជនភៀសខ្លួន​ជនជាតិ​ភាគតិច​​ Karen​ នៅ​​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​​ភូមា​​វិញ​នៅ​ឡើយ​ទេ៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ