អានតួអត្ថបទ
ចិន

អាជ្ញាធរ​បង្ក្រាប​រាល់​ការប៉ុនប៉ង​រំលឹក​ខួបឆ្នាំ​សម្លាប់​រង្គាល នៅ​ទី​លាន​Tiananmen

ប៉ូលិស​ចិន​កំពុង​ដើរ​ពិនិត្យ​មើល​ទីលាន​ធានអានមេន​នៅថ្ងៃ​ទី ៣​មិថុនា ២០១២
ប៉ូលិស​ចិន​កំពុង​ដើរ​ពិនិត្យ​មើល​ទីលាន​ធានអានមេន​នៅថ្ងៃ​ទី ៣​មិថុនា ២០១២ REUTERS / David Gray

មុន​ថ្ងៃ​ខួប​២៣ឆ្នាំ​រំលឹក​ការបាញ់​សម្លាប់​រង្គាល​ នៅ​ទី​លាន​Tiananmen​ នៅ​ទី​ក្រុង​ប៉េកាំង​ ​ ​ ពួក​បាតុករ​ត្រូវ​បាន​អាជ្ញាធរ​ចិន​ចាប់​ខ្លួន​ នៅ​ថ្ងៃ​អាទិត្យ​៣​មិថុនា​ម្សិលមិញ។ នៅ​ប៉ែក​អាគ្នេយ៍​នៃ​ប្រទេស​ ​ ជន​ប្រមាណ​ជា​២០​នាក់​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ប្តឹង​បរិហារ​ការបង្ក្រាប​បង្ហូរ​ឈាម​ចលនា​និស្សិត​ នៅ​ថ្ងៃ​៤​មិថុនា​ឆ្នាំ​១៩៨៩​ នៅ​ប៉េកាំង។ ការចាប់​ខ្លួន​ជន​ដទៃ​ទៀត​បាន​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ធានី​ចិន។​ ញាតិ​មិត្ត​របស់​ជន​រង​គ្រោះ និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាមទារ​ជានិច្ច​ចង់​ដឹង​ការពិត​ស្តី​ពី​សោកនាដកម្ម​នេះ ដែល​បាន​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​រាប់​រយ​នាក់ ឬ​ក៏​រហូត​ដល់​ទៅ​រាប់​ពាន់​នាក់​ផង​ដែល​ត្រូវ​ប៉េកាំង​បំភ្លេច​ចោល។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ