អានតួអត្ថបទ
ភូមា អ.ស.ប

អ.ស.ប៖ ដំណំាអាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦

ទាហាន​​​ភូមា​កំពុង​ដើរកាត់​ដំណំា​អាភៀន​ក្នុង​រដ្ឋឆាន
ទាហាន​​​ភូមា​កំពុង​ដើរកាត់​ដំណំា​អាភៀន​ក្នុង​រដ្ឋឆាន AFP / Emmanuel Dunand

នៅ​ថ្ងៃ​ពុធ ទី៣១ តុលា​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆំាង​គ្រឿងញាន និង​ឧក្រិដ្ឋភាព​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​ដំណំា​អាភៀន​នៅ​ក្នុង​ពិភពលោក។ យោង​តាម​របាយការណ៍ ដំណំា​អាភៀន​បាន​កើន​ទ្វេដង​នៅ​អាស៊ីអាគ្នេយ៍​តំាង​ពី​ឆ្នំា ២០០៦ មក។ កំណើន​ដំណំា​អាភៀន​ដោយសារ​តែ​តម្រូវការ​ថ្នំាជាតិអាភៀន​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​ក្នុង​តំបន់។ គឺ​មក​ពី​មាន​កំណើន​តម្រូវការ​ថ្នំាជាតិអាភៀន​នេះ​ហើយ ដែល​បាន​ជម្រុញ​ឲ្យ​កសិករ​ក្នុង​ប្រទេស​ភូមា និង​ឡាវ​បង្កើន​ការ​ដំា​ដើមអាភៀន​កាន់​តែ​ច្រើន​ឡើង។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយការណ៍ មាន​ផលិតផល​អាភៀន ១ភាគ៤​នៃ​ទីផ្សារ​ពិភពលោក​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​រស់នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ក្នុង​នោះ គ្រាន់​តែ​ប្រទេស​ចិន​តែ​មួយ មាន​អ្នកប្រើប្រាស់​គ្រឿងញាន​រហូត​ដល់​ទៅ ១លាននាក់។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ចន្លោះ​ឆ្នំា ២០១១ និង ២០១២ ជាមួយ​នឹង​តម្លៃ​អាភៀន​ចេះ​តែ​ឡើង​ថ្លៃ បាន​ជម្រុញ​ឲ្យ​មាន​ការ​ពង្រីក​ផ្ទៃដី​ដំា​ដើមអាភៀន​រហូត​ដល់​ទៅ ៦៦% នៅ​ក្នុង​ប្រទេស​ឡាវ និង​១៧% នៅ​ក្នុង​ប្រទេស​ភូមា។ បច្ចុប្បន្ន​នេះ ឡាវ​មាន​ផ្ទៃដី​ដំា​ដើមអាភៀន​ចំនួន ៦ ៨០០ហិចតា រីឯ​ភូមា​ដែល​ជា​ប្រទេស​ផលិត​អាភៀន​ស្ថិត​ក្នុង​លំដាប់ទី២​ក្នុង​លោក បន្ទាប់​ពី​ប្រទេស​អាហ្វហ្កានីស្ថាន មាន​ផ្ទៃដី​ដំា​ដើមអាភៀន​រហូត​ដល់​ទៅ ៥១ ០០០ហិចតា។ ជា​សរុប​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ភូមា និង​ឡាវ​បាន​ប្រកាស​ពី​ការ​ដុតបំផ្លាញ​ដំណំា​អាភៀន​អស់​ប្រមាណ​ជា ២៥ ០០០ហិចតា​ក្នុង​ឆ្នំា ២០១២ ក៏​ដោយ ក៏​ដំណំា​អាភៀន​មាន​ការ​កើន​ឡើង​ទ្វេដង បើ​គិត​តំាង​ពី​ឆ្នំា ២០០៦ មក។

បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆំាង​គ្រឿងញាន និង​ឧក្រិដ្ឋភាព ផលិតផល​គ្រឿងញាន​នៅ​ក្នុង​ប្រទេស​ឡាវ និង​ភូមា​គិត​ជា​ប្រាក់​មាន​ប្រមាណ​ជា ៤៣១លានដុល្លារ​ក្នុង​ឆ្នំា ២០១២ ពោល​មាន​ការ​កើន​ឡើង​ចំនួន ១ភាគ៣ បើ​ធៀប​នឹង​ឆ្នំា ២០១១។ បើ​គិត​ជា​តម្លៃ​ក្នុង​មួយ​គីឡូក្រាម​ទិញ​ពី​អ្នកដំាផ្ទាល់ គឺ ១ ៨០០ដុល្លារ​ក្នុង​១គីឡូក្រាម​នៅ​ក្នុង​ប្រទេស​ឡាវ និង​តែ ៥២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១គីឡូក្រាម​នៅ​ក្នុង​ប្រទេស​ភូមា។ ទន្ទឹម​គ្នា​នេះ ចំនួន​កសិករ​ដែល​ប្តូរ​ពី​ការ​ដំា​ដំណំា​ធម្មតា មក​ដំា​ដើមអាភៀន​ក៏​មាន​ការ​កើន​ឡើង​ដែរ នៅ​ក្នុង​ប្រទេស​ភូមា និង​ឡាវ។

របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​បន្ថែម​ថា ប្រជាជន​ភូមា​ដែល​រស់នៅ​ក្នុង​រដ្ឋ​ឆាន​ស្ថិត​ប៉ែក​ឦសាន​ប្រទេស​នឹង​មិន​ងាយ​បោះបង់​ចោល​នូវ​មុខរបរ​ដំា​ដើមអាភៀន​នេះ​ឡើយ ព្រោះ​ថា​សព្វថ្ងៃ ពួក​គេ​កំពុង​រស់នៅ​ដោយ​ពឹង​ផ្អែក​ទំាង​ស្រុង​​លើ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​គ្រឿងញាន។ សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​ភូមា​បាន​រៀបចំ​ផែនការ​បោសសំអាត​ដំណំាអាភៀន​ឲ្យ​អស់​ចាប់​ពី​ពេល​នេះ ទៅ​ដល់​ឆ្នំា ២០១៤។ តែ​លទ្ធផល​នៃ​ការសិក្សា​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធប្រឆំាង​គ្រឿងញាន និង​ឧក្រិដ្ឋភាព ដោយ​ផ្អែក​លើ​ការ​សង្កេត​តាម​ប្រព័ន្ធ​ផ្កាយរណប តាម​ឧទ្ធម្ភាគចក្រ និង​នៅ​កន្លែងផ្ទាល់​ឲ្យ​ដឹង​ថា ផែនការ​របស់​រដ្ឋាភិបាល​ភូមា​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ