ទំព័រ RFI ខេមរភាសាពិតនិងក្លែងក្លាយនៅលើបណ្តាញសង្គម
ចុះផ្សាយនៅថ្ងៃ: កែប្រែថ្ងៃទី:
នៅក្នុងមួយរយៈកាលកន្លងទៅនេះ យើងបានសង្កេតឃើញមានទំព័រមួយចំនួននៅតាមបណ្តាញសង្គម រួមមានទាំង Facebook, Twitter និង YouTube បានយកឈ្មោះ RFI ខេមរភាសាទៅប្រើ ហើយពេលខ្លះថែមទាំងអះអាងថាខ្លួនជាទំព័រផ្លូវការរបស់ RFI ខេមរភាសាថែមទៀត។ ប៉ុន្តែតាមការពិត ទំព័រទាំងអស់នោះមិនមែនជារបស់ RFI ខេមរភាសានោះទេ ហើយ RFI ខេមរភាសាមិនទទួលខុសត្រូវចំពោះសកម្មភាព ឬខ្លឹមសារដែលចុះផ្សាយនៅលើទំព័រទាំងនោះឡើយ។
នៅតាមបណ្តាញសង្គម រាល់ទំព័ររបស់ RFI ខេមរភាសា សុទ្ធសឹងជាទំព័រដែលទទួលបាននូវការបញ្ជាក់ជាផ្លូវការ (Verified Page) ពីសំណាក់បណ្តាញសង្គមនីមួយៗថា ពិតជាទំព័រផ្លូវការពិតប្រាកដមែន ដោយមានសញ្ញាសម្គាល់ច្បាស់លាស់ជាការបញ្ជាក់ គឺសញ្ញា (√) នៅចុងខាងក្រោយឈ្មោះ (ដូចក្នុងរូបភាពខាងក្រោម)។
សញ្ញាសម្គាល់ទំព័រផ្លូវការរបស់ RFI ខេមរភាសា នៅលើ Facebook
សញ្ញាសម្គាល់ទំព័រផ្លូវការរបស់ RFI ខេមរភាសា នៅលើ Twitter
សញ្ញាសម្គាល់ទំព័រផ្លូវការរបស់ RFI ខេមរភាសា នៅលើ Youtube
រាល់ទំព័រទាំងឡាយណាដែលគ្មានសញ្ញាបញ្ជាក់នេះ បើទោះបីជាប្រើឈ្មោះ សញ្ញាសម្គាល់ ឬរូបភាពរបស់ RFI ខេមរភាសា ហើយមានចុះផ្សាយនូវខ្លឹមសាររបស់ RFI ខេមរភាសាក៏ដោយ តែសុទ្ធសឹងជាទំព័រក្លែងក្លាយ ដែលបង្កើតឡើង ដោយមិនមានការសុំអនុញ្ញាត ឬមានការព្រមព្រៀងណាមួយ ពីសំណាក់ RFI ខេមរភាសានោះទេ។ RFI ខេមរភាសាក៏នឹងមិនទទួលខុសត្រូវដែរ ចំពោះរាល់សកម្មភាព ឬខ្លឹមសារដែលចុះផ្សាយនៅលើទំព័រផ្សេង ក្រៅពីទំព័រផ្លូវការរបស់ខ្លួន។
selfpromo.newsletter.titleselfpromo.newsletter.text
selfpromo.newsletter.link.label