អានតួអត្ថបទ
កម្ពុជា

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ​ដាក់​លិខិត​លាលែ​ងពី​តួនាទី​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចម៉ែ

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ
ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ ©វណ្ណារ៉ា/RFI

កាលពី​ថ្ងៃ​ទី​២៩​ឧសភា​ម្សិលមិញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​សរសេរ​លិខិត ទូលថ្វាយ​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុង​កម្មវត្ថុ សំណើ​សុំ​លាលែង​ពី​តួនាទី ព្រះរាជលេខា​ផ្ទាល់​របស់​ព្រះអង្គ។ មូលហេតុ មក​ពី​ពេល​នេះ ព្រះអង្គម្ចាស់ ធម្មិកោ បាន​ចូល​ក្នុង​ឆាក​នយោបាយ ដូច្នេះ​ព្រះអង្គ មិន​ចង់​ឲ្យ​ពាក់ព័ន្ធ​ក្នុង​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​កុំ​ឲ្យ​ប៉ះពាល់​ព្រះកិត្តិយស ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ និង​សម្តេច​ព្រះមហាក្សត្រី។​កាលពី​ថ្ងៃ​ទី​១៣​មីនា ឆ្នាំ​២០១៣ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​ការតែងតាំង​ជា​ព្រះរាជ​លេខា​ផ្ទាល់ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ។​នៅពេល​សព្វថ្ងៃ ព្រះអង្គម្ចាស់ ធម្មិកោ បាន​ចូលប្រឡូក​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង។ ព្រះអង្គ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​តែ​មួយ​កៅអី សម្រាប់​ការបោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា៕​ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ