អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក តឹក វណ្ណារ៉ា ៖« រដ្ឋសភា និង រដ្ឋាភិបាល គួរ បើកទូលាយ ឲ្យ មាន ការ ចូលរួម យោបល់​ពី​សង្គម​ស៊ីវិល​លើ​ច្បាប់​ថវិកា​»​។

សំឡេង ១០:៤៩
លោកតឹក វណ្ណារ៉ា នាយក​ជានាយក​ប្រតិបត្តិ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​NGO Forum​។
លោកតឹក វណ្ណារ៉ា នាយក​ជានាយក​ប្រតិបត្តិ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ស្តី​ពី​កម្ពុជា ហៅ​កាត់​ថា​NGO Forum​។ @RFI

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦​ នឹង​ត្រូវ​ដាក់​ជា​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​សភា​ពេញ​អង្គនៅ​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា​ខាង​មុខ​នេះ​។ជាមួយគ្នា​នេះ​ក្នុង​នាម​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ លោក​បណ្ឌិត ​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​​នៃ​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ ​សម្រាប់​​កម្ពុជា​​ឬ​​NGO Forum ​បាន​​លើក​​ឡើង​ថា​​ ការ​បង្កើន​ថវិកា​ជាតិ​ជាង​១៦%​នៅ​ឆ្នាំ​២០១៦​នេះ ​គួរ​តែ​កំណត់​ឲ្យ​បាន​ជាក់​លាក់​ចំពោះ​វិស័យ​ជា​អាទិភាព​​មួយ​​ចំនួន​​។ ទន្ទឹម​​នឹង​នេះ​លោក​ក៏​ទទូច​ឲ្យ​មាន​ការ​បង្កើន​ថវិកា​លើ​វិស័យ​ដីធ្លី ​ដែល​កំពុង​មាន​ជម្លោះ ​វិស័យ​បរិស្ថាន ​និង​វិស័យ​កសិកម្ម​ផងដែរ ​ដែល​យោង​ទៅ​លើ​ពង្រាង​ច្បាប់​កំណើន​ថវិកា​ឆ្នាំថ្មី​មាន​ការ​កើន​ឡើង​តិច​តួច​។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ