អានតួអត្ថបទ

លោក ត្រាំ រង​ការចោទ​ប្រកាន់​ថា​ចង់​លាក់​បាំង​កិច្ចសន្ទនា​ជាមួយ​សមភាគី​អ៊ុយក្រែន

លោក ត្រាំ បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​លោក​ នៅ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩
លោក ត្រាំ បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​លោក​ នៅ​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩ REUTERS/Jonathan Ernst

នៅ​ប្រមាណ​៤០០​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់ លោក​ដូណាល់ ត្រាំ​ប្រឈម​នឹង​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ ! ​នៅ​ថ្ងៃព្រហស្បតិ៍ម្សិលមិញ​នេះ មាន​ការ​ផ្សព្វផ្សាយ​ឯកសារ​ ជា​សាធារណៈមួយ​​ ចោទ​ប្រកាន់​ថា​សេតវិមាន​ ថា​ បាន​ព្យាយាម​លាក់​បាំង​ខ្លឹម​សារ​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ឯកសារ​ កម្រាស់​៩​ទំព័រ ចុះ​ថ្ងៃទី ១២​សីហា តែ​ទើប​អាច​ចេញ​ផ្សព្វផ្សាយ ជា​សាធារណៈ​ នៅ​ថ្ងៃព្រហស្បតិ៍​ទី ២៦ កញ្ញា ២០១៩ បាន​ ដោយ​ព្រឹទ្ធសភា​អាមេរិក លោក​ប្រធានាធិបតី​អាមេរិក​បាន​ប្រើ​អំណាច​​និង​តួនាទី ទៅ​សុំបរទេស​​ឱ្យមក​​ជ្រៀតជ្រែក​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០។ ជាង​នេះ​ទៅទៀត សេតវិមាន​បាន​ចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​បិទ​ខ្ទប់​រាល់គ្រប់​ឯកសារ​ដែល​មាន​ពាក់​ព័ន្ធ​នឹង​ការ​ហៅ​ទូរស័ព្ទ​ លុប​ចោលរាល់​គ្រប់​​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​រក្សា​ទុក​តែ​សំណៅជា​ឯកសារបិទ​បញ្ចប់​ប៉ុណ្ណោះ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា សេតវិមាន​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​ទង្វើ​របស់​ប្រធានាធិបតី និង​ចង់​បិទ​ខ្ទប់​កុំ​ឱ្យ​ក្លាយ​ជា​​រឿង​អាស្រូវ​​បាន។​

ការ​ចោទ​ប្រកាន់​ ថា​សេតវិមាន​ចង់​ខ្ទប់​ព័ត៌មាន ផ្តោត​ទៅ​លើ​កិច្ចសន្ទនា​រវាង​លោកដូណាល់ ត្រាំ និង​សមភាគី​អ៊ុយក្រែន លោក ហ្សេឡិនស្គី កាលពី​ថ្ងៃទី ២៥​ កក្កដា។ ក្នុង​ពេល​នោះ លោក​ប្រធានាធិបតី អាមេរិក​ទំនង​ជា​បាន​ស្នើ​សុំ​ឱ្យ​អ៊ុយក្រែន​ជួយ​អង្កេត​ប្រវត្តិ​គ្រួសារ​របស់​លោក ចូ បៃឌិន ដែល​គូប្រជែង​។ បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​មាន​កូន​ប្រុស​ម្នាក់​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ឧស្ម័ន​អ៊ុយក្រែន​តាំង​ពី​ឆ្នាំ​២០១៤​មក។

​អត្តសញ្ញាណ​នៃ​អ្នក​សរសេរ​របាយការណ៍​នេះមិន​ត្រូវ​បាន​​បង្ហាញ​ទេ ប៉ុន្តែ​ឧត្តមស្នងការ​នៃ​ភ្នាក់ងារ​ចារកិច្ច​ យល់​ថាជា​​របាយការណ៍​គួរ​ឱ្យ​ទុក​ចិត្ត​ ព្រោះ​មាន​អ្នក​ទទួល​ខុស​ត្រូវ​នៅសេតវិមាន​ប្រមាណ​១២​រូប​ផ្សេង​ទៀត បាន​ស្តាប់​ឮ​កិច្ច​សន្ទនា​រវាង​ប្រធានាធិបតី​ទាំង​ពីរ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឧត្តមស្នងការ​នៃ​ភា្នក់ងារ​ចារកិច្ច​អាមេរិក ត្រូវ​ប្រឈម​នឹង​សភា។ គណៈកម្មការ​ស៊ើប​អង្កេត​សភា​បក្ស​ប្រជាធិបតេយ្យ​ទទូច​ចង់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​ប្រធានាធិបតី​ចង់​លាក់​បាំង​ខ្លឹមសារ​នៃកិច្ចសន្ទនា។

ការ​ទម្លាយឯកសារ​នេះ គឺ​ជា​សម្ពាធ​មួយ​រួត​រឹត​លើ​លោក​ដូណាល់​ត្រាំ បន្ថែម​មួយ​កំរិត​ទៀត។ កាលពី​ថ្ងៃ​អង្គារ ប្រធាន​សភា​​លោកស្រី ណាង់ស៊ី ប៉េឡូស៊ី នៃ​បក្ស​ប្រជាធិបតេយ្យ​បាន​ផ្តើម​នីតិវិធី​ទម្លាក់​ប្រធានាធិបតី​ ត្រាំ។ តែ​លោក​ត្រាំ បាន​បរិហារ​តប​វិញ ថា​ជា​ចេតនា​ចង់​បង្អប់​ដង្ហើម​សេតវិមាន​ ក្នុង​រឿង​អាស្រូវ​ និង​ចោទ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ថា​ធ្វើ​ខ្លួន​ដូច​ជា​ចោរសមុទ្ទ តាម​​ប្រមាញ់​បណ្តេញ​ធ្មប់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ