អានតួអត្ថបទ
អាមេរិក-តួកគី-ស៊ីរី

លោកដូណាល់ ត្រាំព្រមានកម្ទេចសេដ្ឋកិច្ចតួកគី បើតួកគីហ៊ានធ្វើអ្វីជ្រុលហួសហេតុនៅ​ស៊ីរី

លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក
លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Leah Millis

នៅ​អាមេរិក ការ​សម្រេច​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ការ​ដកទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​កំពុង​បន្ត​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ពី​គ្រប់​មជ្ឈដ្ឋាន មាន​ទាំង​ពី​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​លោក​ផង​ដែរ។ លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​ដែល​ស្និទ្ធិ​នឹង​លោក​ត្រាំ​បាន​ជំរុញ​ឲ្យ​លោកត្រាំ​ដក​ការ​សម្រេចចិត្ត​របស់​លោក​វិញ។ ចំណែក​លោក Mitch Mc Connell ដែល​ជា​ប្រធាន​ក្រុម​សម្លេងភាគច្រើន​នៅ​ព្រឹទ្ធសភា​របស់​គណបក្ស​សាធារណរដ្ឋ​ក៏​បាន​ស្នើ​ដូច​គ្នា និង​បាន​យល់​ឃើញ​ថា ការ​ដក​ទ័ព​អាមេរិក​ពី​ស៊ីរី​យ៉ាង​ទាន់ហន់​នឹង​ផ្តល់​ផលចំណេញ​ឲ្យ​ប្រទេស​រុស្ស៊ី និង​អ៊ីរ៉ង់ ពិសេស​របប​ស៊ីរី​របស់​ប្រធានាធិបតី​អាសាដ។ ទន្ទឹម​គ្នា​នេះ វា​ក៏​អាច​បង្ក​ឲ្យ​មាន​កំណើន​ហានិភ័យ​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​លោក​ដែរ។ អ្វី​ដែល​គ្នា​បារម្ភ​ខ្លាំង គឺ​វាសនា​របស់​កម្លាំង​គួដឌីស្ថានស៊ីរី​ដែល​អាច​ប្រឈម​នឹង​ការ​វាយប្រហារ​ពី​កម្លាំង​តួកគី។ លោក​ត្រាំ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​នាំ​ទាហាន​អាមេរិក​ទៅ​ផ្ទះ​វិញ តែ​ក៏​បាន​ព្រមាន​ថ្នាក់ដឹកនាំ​តួកគី​ទុក​ជា​មុន ប្រសិន​បើ​មាន​ការ​វាយប្រហារ​លើ​ពួក​គួដឌីស្ថានស៊ីរី។

ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​មិន​កាន់​ជើង​អ្នក​ណា​ទាំង​អស់។ ឥឡូវ​នេះ​ខ្ញុំ​គិត​ថា មាន​ការ​ដាក់​សម្ពាធ​យ៉ាង​ច្រើន​ទៅ​លើ​ប្រទេស​តួកគី។ តួកគី​បាន​ប្រយុទ្ធប្រឆាំង​ទល់​នឹង​ពួក PKK តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ។ ភាគី​ទាំង​ពីរ​តួកគី និង​ពួក PKK កំពុង​បន្ត​ស្អប់​គ្នា​ខ្លាំង​ណាស់ គឺ​គ្មាន​ការ​យោគយល់​គ្នា​ទេ។ តែ​ខ្ញុំ​បាន​ប្រាប់​តួកគី​រួច​ហើយ​ថា ប្រសិន​បើ​គេ​ហ៊ាន​ធ្វើ​អ្វី​ឲ្យ​ជ្រុលហួសហេតុ គេ​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​សេដ្ឋកិច្ច​ត្រូវ​បំផ្លាញ​ខ្ទេចខ្ទីរ។

តែ​ខ្ញុំ​ចង់​ប្រាប់​អស់ លោក​រឿង​មួយ គឺ​រឿង​ដែល​យើង​បាន​ប្រយុទ្ធ​ឈ្នះ​អង្គការ​រដ្ឋអ៊ីស្លាម។ យើង​ចង់​នាំ​ទាហាន​របស់​យើង​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ខ្ញុំ​បាន​ជាប់ឆ្នោត​លើ​ពាក្យ​សន្យា​មួយ​នេះ។ យើង​នឹង​មិន​បន្ត​ឈរ​ជើង​យូរ​អង្វែង​នៅ​ទីនោះ​ឡើយ។ យើង​នឹង​បន្ត​តាមដាន ឃ្លាំមើល​សកម្មភាព​របស់​ប្រទេស​តួកគី ហើយ​យើង​សង្ឃឹម​ថា តួកគី និង​បណ្តា​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​សហភាពអឺរ៉ុប​ផង នឹង​ធ្វើ​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​ដោះស្រាយ​រឿង​ក្រុម​អ្នកទោស​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម និង​ក្រុម​គ្រួសារ​របស់​ពួក​គេ »៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ