អានតួអត្ថបទ
ថៃ

ជាប់គុក​ត្បិត​សរសេរ​ពី​ព្រះមហាក្សត្រ​ថៃ នៅក្នុង​បន្ទប់បង្គន់

លោកតា អូភាស ចាន់សុខសៃ (ស្តាំបំផុត) ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស​ឲ្យ​ជាប់គុក ១៨​ខែ ក្នុង​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃកាលពីថ្ងៃទី ២០​មីនា
លោកតា អូភាស ចាន់សុខសៃ (ស្តាំបំផុត) ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស​ឲ្យ​ជាប់គុក ១៨​ខែ ក្នុង​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃកាលពីថ្ងៃទី ២០​មីនា ©REUTERS/Chaiwat Subprasom

នៅ​ប្រទេស​ថៃ បុរស​វ័យចំណាស់​ម្នាក់​ត្រូវ​បាន​តុលាការ​យោធា​កាត់ទោស​នៅថ្ងៃ​សុក្រ​ទី ២០ មីនា ឲ្យ​ជាប់គុក ១៨​ឆ្នាំ ពី​បទ​គូរ សរសេរ​អក្សរ ដែល​មានន័យ ជេរប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ​ថៃ។ ចាប់តំាង ពី​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​របស់​លោកស្រី​យីងឡាក់​ចេញពីអំណាច ចំនួន ករណី​ប្តឹងផ្តល់ និង​ផ្តន្ទាទោស​ដាក់​​ពន្ធនាគារ ក្រោម​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ ចេះតែ​កើនឡើង មិន​ឈប់ នៅ​ប្រទេស​ថៃ។ 

ផ្សាយពាណិជ្ជកម្ម

ក្នុង​អាយុ ៦៧ ឆ្នាំ អូភាស ចាន់សុខសៃ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​គាត់​បាន​គូរ​អក្សរ នៅ​ក្នុង​បន្ទប់​បង្គន់​មួយ ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ក្រុង​បាងកក។ នៅក្នុង​ឃ្លា​ដែល​លោកតា ចាន់សុខសៃ បាន​សរសេរ នៅក្នុងបង្គន់ និង​ដែល​ត្រូវ​បាន​ចៅក្រម​ស្រង់​យក​ទៅ​អាន​នៅក្នុង​សវនាការ លោកតា ចាន់សុខសៃ បាន​រិះគន់ របបសឹក​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​យោធា។ កាលពីថ្ងៃ​សុក្រ តុលាការ​យោធា​ថៃ​បាន​កាត់ទោស​លោកតា​ម្ចាស់​អក្សរ ឲ្យ​ជាប់គុក ១៨​ខែ ព្រោះថា នៅក្នុង​គំនូរ​អក្សរ​រិះគន់​នោះ​មាន​ផងដែរ ពាក្យ​ដែល​និយាយ​ពី​ព្រះមហាក្សត្រ​ថៃ។

 
ជាទូទៅ ប្រជាជន​ថៃ​ដែល​មិន​បាន​ចូលរួម​នៅក្នុង​សវនាការ​នៅតែ​មិនដឹងថា តើ​លោកតា ចាន់សុខសៃ​និយាយ​អ្វី​នៅក្នុង​គំនូរ​អក្សរ​របស់ខ្លួន ព្រោះថា អ្នកកាសែត​មិនអាច​សរសេរ​ស្រង់ឃ្លា ដែលគាត់​បាន​សរសេរ​ទេ។ នៅក្នុង​ច្បាប់​ជេរប្រមាថ​ព្រះចេស្តា ការសរសេរ ឬ​និយាយចុះផ្សាយ​ពាក្យ​ដែលមាន​ន័យ​ជេរប្រមាថ​ព្រះមហាក្សត្រ​នោះ ត្រូវ​បាន​ចាត់ទុក​ជា​សកម្មភាព​ជេរប្រមាថ ព្រះមហាក្សត្រ និង​ប្រឈម​នឹង​ទោស​ជាប់គុក ១៥​ឆ្នាំ។

សកម្មភាព​ចាប់ចង និង​កាត់ទោស​ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទប្រកាន់​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ បាន​កើនឡើង ជាបន្តបន្ទាប់ ចាប់តាំង​ពី​របបសឹក​ចូល​កាន់អំណាច​នៅ​ប្រទេស​ថៃ។ គេ​មិន​ដឹងថា តើករណី​ចាប់ចង ក្នុង​រឿង​ជេរប្រមាថ កើនឡើង ដោយសារ​តែ​របបសឹក​បាន​យក​លេស​ប្រើ​ច្បាប់​នេះ ដើម្បី បិទ​សិទ្ធិ​សេរីភាព​បុគ្គល ដែល​រិះគន់ ប្រឆាំង​នឹង​ខ្លួន? ឬមួយ ក៏ចំនួន​ករណី​ជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ បាន​កើនឡើង ដោយសារ​តែ​ប្រជាជន​ថៃ ទ្រាំលែង​បាន​នឹង​របបយោធា ដែល​គាំទ្រ ដោយ​រាជវង្សថៃ?

អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​រិះគន់​របបសឹក​ថៃ​ថា បាន​យក​ ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ ត្រូវ​ធ្វើ​ជា​អាវុធ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ក្នុង​ប្រទេស​ថៃ ដែល​កំពុង​ជួប​វិបត្តិ​រាជបល្ល័ង្ក រកអ្នកស្នងរាជ្យ បន្ត​ពី​ព្រះចៅ ភូមិបុល ដែល​មាន​ព្រះជន្ម ៨៧ ព្រះវស្សា និង​ដែលកំពុង​​ប្រឈួន សម្រាក​នៅ​មន្ទីរពេទ្យ​រហូតមក៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ