អានតួអត្ថបទ
ថៃ

និស្សិតថៃ​ម្នាក់ ជាប់ចោទ​ពីបទ​ជេរប្រមាថ​ព្រះជេស្តា​ព្រះមហាក្សត្រ

ព្រះមហាវិជ្ជរ៉ាឡុងកន
ព្រះមហាវិជ្ជរ៉ាឡុងកន Reuters

តុលាការ​ថៃ នៅ​ថ្ងៃ​សុក្រទី ១០​កុម្ភៈ បាន​សម្រេច​ចោទប្រកាន់​និស្សិតថៃ​ម្នាក់ ពី​បទ​រំលោភ​ច្បាប់ ជេរប្រមាថ​ព្រះមហាក្សត្រ។ យុវជន​ជុតាផាត ប៊ុនប៉ាតារ៉ារក្សា ជា​មនុស្ស​ដំបូង​បំផុត ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ជេរប្រមាថ​ព្រះមហាក្សត្រ នៅក្នុង​រាជសម្បត្តិ​របស់​ព្រះមហាវិជ្ជរ៉ាឡុងកន។

ផ្សាយពាណិជ្ជកម្ម

តាម​មេធាវី​ការពារ​ចុងចោទ និស្សិត ជុតាផាត ប៊ុនប៉ាតារ៉ារក្សា​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បន្ត ដើម្បី​រង់ចាំ​សវនាការ​បិទទ្វារ​មួយ។ ជុតាផាត ប៊ុនប៉ាតារ៉ារក្សា ឬ​ប៉ៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួន តាំង​ពី​ដើម​ខែ​ធ្នូ បន្ទាប់​ពី​បាន​ចែករំលែក បង្ហោះ​បន្ត​ខ្លឹមសារ​អត្ថបទ​របស់​វិបសៃតិ៍​អង់គ្លេស BBC ដែល​និយាយ​ពី​ជីវប្រវត្តិ​របស់​ព្រះមហាក្សត្រ​ថៃ​ថ្មី គឺ​ព្រះបាទ មហាវិជ្ជរ៉ាឡុងកន។

 
ផ្ទុយពី​បិតា ដែល​ជា​ទីគោរព​បូជា​របស់​ប្រជាជន​ថៃ ព្រះមហាក្សត្រ​ថៃ​ថ្មី មិន​សូវ​មាន​ប្រជាប្រិយភាព និង​មាន​ជាប់ពាក់ព័ន្ធ​ច្រើន​នឹង​រឿងអាស្រូវ​ស្រីញី។ ​តាមរយៈ អ៊ីនធ័រនែត ប្រជាជន​ថៃ​ដឹង និង​និយាយខ្សិបខ្សៀវច្រើន ពី​ជីវិត​ឯកជន​មិន​ស្អាតស្អំ​របស់​ព្រះមហាវិជ្ជរ៉ាឡុងកន ប៉ុន្តែ គ្មានអត្ថបទ​ថៃ​ណាមួយ ដែល​បាន​សរសេរ​ពីរឿងនេះទេ នៅ​ប្រទេស​ថៃ។

ប្រជាជន​ថៃ​រាប់ពាន់​នាក់ បាន​ចែករំលែក​អត្ថបទ​សរសេរ​ជាភាសា​ថៃ​របស់​BCC ប៉ុន្តែ មាន​តែ​និស្សិត​ប៉ៃ តែម្នាក់ ប៉ុណ្ណោះ ដែលត្រូវ​អាជ្ញាធរ​ចាប់ខ្លួន និង​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​ព័ត៌មានវិទ្យា ហើយ​និង​ច្បាប់​ស្តីពី​ការជេរប្រមាថ​ព្រះមហាក្សត្រ។

នៅ​ដើម​សប្តាហ៍នេះ អង្គការ​សហប្រជាជាតិ ដែល​បាន​បរិហារ​ការចាប់ខ្លួន យុវជន​ប៉ៃ បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ថៃ ឈប់​ប្រើច្បាប់​ជេរប្រមាថ ដើម្បី​ធ្វើ​ជា​ឧបករណ៍​សម្រាប់​បង្រ្កាប បិទ​សិទ្ធិ​សេរីភាព​នយោបាយ​ នៅ​ប្រទេស​ថៃ។

ទៅតាម​មាត្រា​ទី ១១២ ដែល​និយាយ​ពី​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការជេរប្រមាថ​ព្រះចេស្តា ប៉ៃ​ដែល​ជា​សកម្មជន​ដើម្បី លទ្ធិប្រជាធិបតេយ្យ ត្រូវ​ប្រឈម​នឹង​ការផ្តន្ទោទោស ដាក់ពន្ធនាគារ​ពី​៣ ទៅ ១៥​ឆ្នាំ។ នេះ​ជា​ច្បាប់ នៅ​ក្នុង​ប្រទេស​ថៃ និង​ជា​ច្បាប់​ដ៏​តានតឹង​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នៅក្នុង​ស្រុកថៃ គ្រប់​ប្រព័ន្ធផ្សព្វផ្សាយ មិនថា ជាតិ ឬ​បរទេស បាន​ត្រឹម​ហ៊ាន​សរសេរ​ពី​ការចាប់ខ្លួន​យុវជន​ប៉ៃ ប៉ុន្តែ មិន​លម្អិត​ពី​បទចោទប្រកាន់​នោះទេ ដោយសារ​តែ​ខ្លាច​ជាប់ចោទ​នឹង​គេ​ដែរ ព្រោះថា សរសេរ​លម្អិត​ពី​បទចោទប្រកាន់​ទាក់ទង​នឹង​រាជវង្ស គឺ​ស្មើ​នឹង​ការរំលោភច្បាប់៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ