អានតួអត្ថបទ
កូរ៉េ​​ខាង​​ជើង​-អាមរិក-កូរ៉េខាងត្បូង​​​

សេអ៊ូល​នឹង​មិន​អភិវឌ្ឈ​អាវុធ​នុយក្លេអ៊ែរ​ទេ

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in នៅចំពោះមុខក្រុមប្រឹក្សា​សន្តិសុខជាតិ​បន្ទាប់​ពីកូរ៉េខាងជើង​បាញ់សាកល្បង​អាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី​៣​កញ្ញា​២០១៧​
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in នៅចំពោះមុខក្រុមប្រឹក្សា​សន្តិសុខជាតិ​បន្ទាប់​ពីកូរ៉េខាងជើង​បាញ់សាកល្បង​អាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី​៣​កញ្ញា​២០១៧​ Blue House/Yonhap/via REUTERS

កូរ៉េ​ខាង​ត្បូង​នឹង​អភិវឌ្ឈ​សព្វាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ​បើទោះបី​ជា​មាន​ការ​គំរាម​នានា​ពី​សំណាក់​ទីក្រុង​ព្យុង​យ៉ាង​ក្តី។ កូរ៉េ​ខាង​ជើង​ដែល​ជិត​ខាង​កូរ៉េ​ខាង​ត្បូង ​ជា​ប្រទេស​មាន​អាវុធ​បរិមាណូ-នេះ​បើយោងតាម​សេចក្តីថ្លែង​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក​ Moon Jae-In ​នៅ​ថ្ងៃ​ពុធ​ទី ១​វិច្ឆិការ​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូរ៉េខាងត្បូង នា​ឱកាស​ថ្លែង​សុន្ទរកថា​មួយ ​នៅ​ចំពោះ​មុខ​សភា​នា​ថ្ងៃ​ពុធ​ទី​១​វិច្ឆិការនេះ​ បាន​គូស​បញ្ជាក់យ៉ាងច្បាស់ៗ​ថា “សេអ៊ូល ពុំ​អាចទទួលយកបាន​​និង​ក៏ពុំ​អាច​អត់អោន ​ឲ្យ​បានដែរ រាល់​​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាង​ជើង​​ ដើម្បីជំរុញ​​​​​អោយ​​ប្រទេស​​ខ្លួន ​​ក្លាយ​​​ទៅ​ជា​​រដ្ឋ​នុយក្លេអ៊ែរ​”។​ លោក Moon Jae-In​ ​បាន​គូសបញ្ជាក់បន្ថែម​ទៀតថា “រីឯ​ កូរ៉េ​ខាង​ត្បូង​វិញ ក៏នឹង ​មិ​ន​​អភិវឌ្ឈ​ ​ឬ​​ក៏​ ពុំ​​​​​មាន​​អាវុធ​​នុយក្លេអ៊ែរ​​”នេះទេ។ គួរបញ្ជាក់​ថា ទីក្រុង​ព្យុងយ៉ាង ​បាន​ធ្វើការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​​លើក​ទី​៦​​របស់​ខ្លួន​​ដែល​មាន​ឥទ្ធិពលសម្បើម​​អស្ចារ្យ​​កាលពីខែកញ្ញាកន្លងមកនេះ។​

ម្យ៉ាងទៀត ទីក្រុង​ព្យុងយ៉ាង បាន​បាញ់​សាកល្បង​ ​គ្រាប់មីស៊ីល​ ដែល​​អាច​​ផ្លោង​ទៅ​ដល់​ដែនដី​​អាមេរិក​ដែលជាហេតុ​​​​​បង្កឲ្យ​មានក្តីព្រួយបារម្ភ​ជា​ពន់​ពេក​​នៅ​ក្នុង​​ស្រទាប់​សាធារណៈ​ជន​​​កូរ៉េខាងត្បូង​ ដោយ​ហេតុតែ​កូរ៉េ​ខាង​ត្បូង ក៏ជា​សម្ព័ន្ធមិត្តមួយ យ៉ាង​ជិត​ស្និទ្ធ​​​​របស់​សហរដ្ឋអាមេរិក។

ពាក់ព័ន្ធ​នឹង​បញ្ហាសន្តិសុខជាតិ​​​​កូរ៉េ​ខាង​ត្បូង​នេះ​ ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​កូរ៉េ​ខាង​ត្បូង​​និង​បក្ស​ប្រឆាំងនៅក្នុងប្រទេស​ បាន​ស្រែក​ទាមទារ​ អោយ​​ប្រទេស​ខ្លួន​​ ដាក់​ពង្រាយ​ អាវុធ​នុយក្លេអ៊ែរ​​​យុទ្ធសាស្ត្រ​​អាមេរិក​ជាថ្មី​ឡើង​វិញ-អាវុធនុយក្លេអ៊េ​រ ​ដែល​ត្រូវ​បាន ដក​ចេញ​​ពី​ឧបទ្វីប​កូរ៉េ ​នៅ​ក្នុង​ទស្សវត្តន៍​ ឆ្នាំ​១៩៩០។

​នៅ​ក្នុងបញ្ហា​នេះ ​មតិ​សាធារណៈ​កូរ៉េ​ខាង​ត្បូង​ខ្លះ  បានវិនិច្ឆ័យថា “ បើ​សិន​ជា ​វ៉ាស៊ីនតោន ​​បដិសេធ​នៅក្នុងការដាក់ពង្រាយ​អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាង​​ ​​​​​​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិកនៅ​​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​សេអ៊ូល​​កាលពី​សប្តាហ៍​មុន ក៏មានក្តីមន្ទិល​សង្ស័យ​​​​ដែរនៅលើគំនិតនេះ​ ​ ទីក្រុង​សេអ៊ូល គួរតែ​មាន​​អាវុធ​​នុយក្លេអ៊ែរ​ផ្ទាល់​​​ខ្លួនឯងទៅ។

ពីព្រោះ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពួក​គេ​ ការបំពាក់អាវុធនុយក្លេអ៊ែរ គឺ​ជា​ ការ ​ធានា​​សន្តិសុខ​​ជាតិ​​ផង​និង​ក៏​ដើម្បី​ កុំ​អោយ​​កូរ៉េ​ខាង​ជើង បានចិត្ត មាន​​អំនួត​ក្អេងក្អាង​តែ​ម្នាក់​ឯង​ពេក​​​នៅ​​ក្នុង​ឧបទ្វីប​កូរ៉េ ​។​

ក៏ប៉ុន្តែចំពោះ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងវិញ លោក​បានគូសបញ្ជាក់​ពី​ ជំហរ​កូរ៉េ​ខាង​ត្បូង​​យ៉ាង​​ច្បាស់ថា​​ ​“នយោបាយ​​របស់​កូរ៉េខាងត្បូង​​នៅ​លើវិស័យ​អាវុធនុយក្លេអ៊ែរនេះ ​ត្រូវ​ផ្អែក​​​នៅ​លើ​សេចក្តីថ្លែង​ការណ៍រួម​​មួយ​ស្តី​ពីការ​លុបបំបាត់​​អាវុធនុយក្លេអ៊ែរ​​នៅ​​ក្នុង​ឧបទ្វីប​កូរ៉េ​​​​ដែល​​បាន​ប្រកាសឡើងដោយ​កូរ៉េទាំងពីរ​នៅ​ក្នុង​ឆ្នាំ១៩៩២៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ