អានតួអត្ថបទ
ជប៉ុន-ចិន

នាយករដ្ឋមន្ត្រី​​ជប៉ុន​​និង​​ប្រធានាធិបតី​​ចិន​​លើកឡើង​​នូវ​​ការ​ចាប់ផ្តើម​​ថ្មី​ ក្នុង​​ទំនាក់ទំនង​​ជប៉ុន-ចិន​

នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ​និង​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីនពីង
នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ស្ហ៊ីនហ្សូ អាបេ ​និង​ប្រធានាធិបតី​ចិន​ លោក​ស៊ី ជីនពីង AFP

ពេលបាន​​ជួបគ្នា ក្នុង​ឱកាស​នៃ​​ជំនួប​កំពូល​ Apec ប្រទេស​វៀតណាម ប្រធានាធិបតី​​ចិន និង​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​លើកឡើង​នូវមតិ​ស្របគ្នាពី​ការចាប់ផ្តើម​ថ្មី​​ នៃ​ទំនាក់ទំនង​​រវាង​ចិន​និង​ជប៉ុន។ លោក​ស្ហ៊ីនហ្សូ អាបេ បាន​ស្នើ​អោយ​លោក​ស៊ី ជីនពីង​ ទៅ​ទស្សនកិច្ច​ជប៉ុន​នៅ​ឆ្នាំ ២០១៨ខាងមុខ ​បន្ទាប់ពីនោះ​មក លោក​អាបេ​នឹង​ទៅ​ទស្សនកិច្ច​នៅ​ចិន​វិញម្តង។

ផ្សាយពាណិជ្ជកម្ម

ទំនាក់ទំនង​រវាង​ចិន​និង​ជប៉ុន​មិនសូវ​ជា​ល្អ​នឹងគ្នា​​ទេ ដោយសារ​តែ​ជម្លោះដណ្តើម​​ប្រជុំ​កោះ​សេនកាគូ ​​នៅ​សមុទ្រចិន។ ពេលនេះ ទាំង​មេដឺកនាំ​ចិន​និង​ជប៉ុន​សុទ្ធតែ​បង្ហាញ​ពី​បំណង​រុញអោយ​ស្ថានភាព​បានប្រសើរ​ឡើងវិញ។ ម្សិលមិញ ក្នុង​ពេល​ជួបគ្នា​នៅ​ជំនួប​តំបន់ នៅ​ទីក្រុង​ដាណាង ​ទាំង​នាយករដ្ឋមន្ត្រី​ជប៉ុ​ន ទាំង​ប្រធានាធិបតីចិន បាន​បង្ហាញ​មតិ​ស្របគ្នា​ចំពោះ​ការចាប់ផ្តើម​ថ្មី​នៃ​ទំនាក់ទំនង​ជប៉ុ​ន-ចិន។

លោក​ស៊ី ជីនពីង ​បាន​ស្នើ​អោយ​លោក​អាបេ ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​អោយ​ទំនាក់ទំនង​ប្រទេសទាំង​២ បាន ប្រសើរ​​ឡើងវិញ។ លោកអាបេ​បាន​ស្នើ​អោយ​លោក​ស៊ី ទៅទស្សនកិច្ច​ប្រទេស​ជប៉ុន នៅ​ឆ្នាំ​ក្រោយនេះ​ ហើយ​លោក​ក៏ត្រៀម​នឹងទៅ​ទស្សនកិច្ច​ចិន​វិញដែរ បន្ទាប់​ពីនោះ។ ​លោកអាបេ​​ក៏ត្រៀម​ជួប​នាយករដ្ឋមន្ត្រី​ចិន ​លោក​លី ខឺឈាំង​ នៅ​ហ្វីលីពីន​ ក្រោយ​ជំនួប​ប្រជុំ​នៅ​វៀតណាម​​​ដែរ។ ​​

នៅវៀតណាម ​លោក​អាបេ និង​លោ​ក​ស៊ី ជីនពីង ​បាន​និយាយគ្នា​ពី​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ និង​បានព្រមព្រៀង​ពង្រីក​សហប្រតិបត្តិការ​ជាមួយគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ មេដឺកនាំ​ចិន​និង​ជប៉ុន​ទាំង២រូបនេះ បាន​លើកឡើង​​​​ពី​ភាពចាំបាច់ ក្នុង​ការ​រៀបចំ​អោយ​ឆាប់បំផុត នូវ​​ជំនួប​៣​ប្រទេស ចិន-ជប៉ុន និង​កូរ៉េខាងត្បូង។ ​

ចំពេល​លោក​ដូណាល់ ត្រាំ គិតគូរ​ពី​ប្រយោជន៍​ជាតិ​អាមេរិក​មុនប្រយោជន៍​ប្រទេស​ឯទៀត លោកអាបេ​ដឺងថា ប្រឈម​នឹង​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ពេលនេះ ​​មានតែ​ចិន​ទេ ដែល​មាន​ឥទ្ធិពល​​​​ដាក់សម្ពាធ​ទៅ​លើ​លោក​គឹម ជុងអ៊ុន អាច​គាប​លោក​គឺម ជុងអ៊ុន​មិនអោយ​ធ្វើអ្វី​ផ្តេសផ្តាស​បាន។ ​រឿង​ជម្លោះ​ដណ្តើម​ដែនទឹក ជាមួយចិន ពេលនេះ ​ជប៉ុន​ត្រូវ​ទុក​វា​មួយឡែក​សិនហើយ៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ