អានតួអត្ថបទ
ជប៉ុន​​​

ព្យុះសង្ឃរា​ដ៏កាច​សាហាវ​​មួយ​​​តម្រង់​ទិស​ទៅ​កាន់​​តំបន់​រងមហន្តរាយ​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​

ផល​ប៉ះពាល់​នៃ​ព្យុះ​ទីហ្វុង​ម៉ារីយ៉ា​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​កោះ ​Ishigaki ​កោះអូគីណាវ៉ា​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ១០ ​កក្កដា​ឆ្នាំ២០១៨ ​ក្នុង​រូបភាព​នេះ​ដែល​ថត​ដោយ​វីឌីអូមួយ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។​
ផល​ប៉ះពាល់​នៃ​ព្យុះ​ទីហ្វុង​ម៉ារីយ៉ា​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​កោះ ​Ishigaki ​កោះអូគីណាវ៉ា​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​ ១០ ​កក្កដា​ឆ្នាំ២០១៨ ​ក្នុង​រូបភាព​នេះ​ដែល​ថត​ដោយ​វីឌីអូមួយ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។​ NAOMI ICHIHARA ROEKKUM/via REUTERS

“ព្យុះ​សង្ឃរា​​ដ៏សែន​​សហាវ​បំផុត​​​មួយ កំពុង​​​​តម្រង់ទិស​ទៅ​កាន់​តំបន់​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​-តំបន់​ដែល​​ត្រូវ​ទទួលរង​​មហន្តរាយ​រួចមក​ហើយ​កាលពី​ដើម​ខែកក្កដា​នេះ ​​ដោយសារ​តែ ​ទឹកភ្លៀង​ធ្លាក់​​ទាំង​​មេៗ-​​​ ​ទឹក​ជំនន់ ​និង​​​​ការ​​បាក់ដីសម្លាប់មនុស្ស​"​​​-នេះជា​ការ​ព្រមាន​​ប្រាប់​​​របស់​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​កាលពីម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

 ព្យុះសង្ឃរា​ដ៏​កាច​សហាវបំផុតមួយ​ឈ្មោះ  Jongdari ​ដែល​​ជា​ព្យុះ​​​រដូវ​​លើក​ទី១២​នៅ​តំបន់​អាស៊ី​ នឹង​ត្រូវ​បោកបក់​ទៅ​ដល់​កោះ​ដ៏​សំខាន់​មួយ​របស់​ជប៉ុន​ឈ្មោះ​ Honshu ​នៅ​យប់​ថ្ងៃ​សៅរ៍​នេះ-នេះជាការបញ្ជាក់របស់​ឧតុនិយមជប៉ុន។​

ព្យុះ​សង្ឃរានេះ នៅ​​រសៀល​​ម្សិលមិញ បាន​ស្ថិត​​នៅ​ចម្ងាយ​ប្រមាណ​តែ​១ពាន់​គីឡូម៉ែត​​ប៉ុណ្ណោះ​​ពី​ទីក្រុង​តូក្យូនិង ​ចម្ងាយ ​២០០​គ.ម ពីកោះ​ Chichijima។ ក៏ប៉ុន្តែ​ព្យុះ​សង្ឃរា​នេះ ដោយ​មិន​បន្ត​ដំណើរ​​ទៅ​​​ទិស​ឥសាន្ត អាច​នឹង​តម្រង់​ទៅ​ទិស​​ពាយ័ព្យវិញ ហើយ​នឹង​វាយលុក​ទៅលើ​ភាគ​កណ្តាល​និង​ខាង​លិច​ប្រទេស​ជប៉ុននៅ​ចុង​សប្តាហ៍​​នេះ។

​អ្នកជំនាញ​ឧត្តុនិយម​ជប៉ុនវិញ បាន​ព្រមាន​ប្រាប់​​ថា​ នឹង​មាន ​ទឹកភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំងក្លា ការ​បាក់​ស្រុត​ដី កម្លាំង​ខ្យល់​បោក​បក់​​ដ៏កាច​សាហាវ​និងមាន​​រលក​ខ្ពស់ៗទៀតផង   ​​ដោយ​​បានអំពាវនាវសុំ​អោយ​​ប្រជាជនខ្លួន ​ជម្លៀស​​ចេញ​ពី​តំបន់​​​ទឹកខាង​លើ។

គួររំលឹកថា កាលពី​ដើម​ខែ​កក្កដា​នេះ តំបន់​មួយ​ភាគ​ធំ​នៃ​ប៉ែក​ខាង​លិច​ប្រទេសជប៉ុន បាន​ទទួលរង​មហន្តរាយ​​ដោយ​សារ​ទឹក​ជំនន់​ដ៏​គួរ​អោយ​ខ្លាចជាទី​បំផុត ​ជាអាទិ៍ ​ការ​ហូរ​ល្បប់​​ភក់​ដែល​​បាន​សម្លាប់មនុស្ស​ប្រមាណ​ជា ២២០​នាក់។​​​​

​យោង​ទៅ​លើ​​មហន្តរាយ​ធម្មជាតិ​​នៅ​ដើម​ខែកក្កដា​នេះ ​​អ្នក​ជំនាញ​ក្រសួង​ឧតុនិយម​ជប៉ុន​ បាន​​ប្រមើល​ទុក​​ជា​ថ្មី​​ទៀ់ត​ថា ​“ទឹក​ភ្លៀង​នឹង​ធ្លាក់​យ៉ាងកាច​​សាហាវ​បំផុត ​​ហើយ​ប្រជាជន ត្រូវ​តែមានភាពដ៏​​ប្រុង​ប្រយ័ត្នខ្ពស់​​ជានិច្ច​"។ អ្នកជំនាញជប៉ុន​ដដែល បាន​​បញ្ជាក់​​ទៀត​ថា នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​ទទួល​រង​នូវ​មហន្តរាយ បើទោះបី​ជា​មាន​ភ្លៀងធ្លាក់​ធម្មតាក៏ដោយ ក៏​អាច​នឹង​ជំរុញ​អោយ​មាន​ការ​ខូចខាត​យ៉ាង​សន្ធឹកសន្ធាប់ដែរ​ដោយ​សារ​ទឹកជំនន់​និង​ការ​បាក់ដី។ នៅ Kumano តំបន់​រង​មហន្តរាយ​មួយ​នៅ​ខេត្ត  ​Hiroshima ត្រូវ​បាន​ក្រសួង​ឧត្តុនិយម​ជប៉ុន រៀបចំ​​ដាក់​បណ្តាញ​ឧឃោសនស័ព្ទ​​​នៅ​គ្រប់​ទិស​ទី​ក្នុងតំបន់សម្រាប់ប្រកាស​ជូន​ដំណឹងនានា​​ដល់​ប្រជាជន​​។ ទន្ទឹមនេះ អាជ្ញាធរ​​​តំបន់​ បាន​អំពាវនាវផងដែរ សុំ​ ​ឲ្យ​ប្រជាជន ​ស្ថិត​នៅ​អោយ​ឆ្ងាយ​​ពី​តំបន់​លំនៅដ្ឋាន​ដែល​ត្រូវ​បាន​​រងមហន្តរាយ​ខ្លះៗរួចមកហើយ ពីព្រោះ យោងតាមអាជ្ញាធរ​ គឺ​ជាតំបន់​មួយដែល​អាច​នឹង​​ងាយរងគ្រោះជាទីបំផុត៕​​​​​​​​​​​​​​​​​​​

 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ