អានតួអត្ថបទ
ចិន-ហុងកុង

បាតុករ​ហុងកុង​ចាប់​សំដៅ​ស្ថានីយ៍​រថភ្លើង​ដែល​តភ្ជាប់​ហុងកុង​ទៅ​ចិន​ដីគោក

ប្រជាជន​ហុងកុង​ធ្វើ​បាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​ស្តីពីបត្យាប័ន​ទៅប្រទេស​ចិន នៅ​សង្កាត់​ឃុនលុន ដែល​សំបូរ​ដោយ​អ្នកទេសចរ​ចិន នៅថ្ងៃទីអាទិត្យ​ទី ៧​កក្កដា ២០១៩
ប្រជាជន​ហុងកុង​ធ្វើ​បាតុកម្ម​ប្រឆាំង​សេចក្តីព្រាងច្បាប់​ស្តីពីបត្យាប័ន​ទៅប្រទេស​ចិន នៅ​សង្កាត់​ឃុនលុន ដែល​សំបូរ​ដោយ​អ្នកទេសចរ​ចិន នៅថ្ងៃទីអាទិត្យ​ទី ៧​កក្កដា ២០១៩ © REUTERS/Tyrone Siu

នៅថ្ងៃអាទិត្យទី ៧ កក្កដា បាតុករ​ហុងកុង​រាប់ពាន់​នាក់ បាន​លើក​គ្នា​ធ្វើ​បាតុកម្ម ជា​លើក​ទី​១ នៅ​សង្កាត់​ដែល​សំបូរ​ដោយ​អ្នកទេសចរ​មកពី​ប្រទេស​ចិន​ដីគោក។ តាំង​ពី​ម៉ោង​៣រសៀល បាតុករ​ប្រឆាំង​រដ្ឋាភិបាលហុងកុង​បាន​ដើរ​សំដៅ​ទៅ​ស្ថានីយ៍​រថភ្លើង​ដ៏​ចម្រូងចម្រាស​របស់​ចិន នៅលើ​ទឹកដី​​ហុងកុង។ គោលដៅ​គឺ​ផ្សព្វផ្សាយ ប្រាប់​ប្រជាជន​ចិន​ដីគោក ពី​កំហឹង​តវ៉ាប្រឆាំង​​របស់​ប្រជាជន​ហុងកុង​ទៅនឹង​សេចក្តីព្រាង​ច្បាប់​ស្តី​ពី​ការធ្វើបត្យាប័ន​​ជនសង្ស័យ​ទៅ​ប្រទេសចិន។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ