អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ការ​ដាំដុះ​សម្រាប់​ទេសចរណ៍

រូបតំណាងៈ ស្រូវ​ដែល​ខូច​ខាត​ដោយ​ទឹក​ជំនន់​ប្រមាណ​ជា​​ង​៤​ពាន់​ហិច​តា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​
រូបតំណាងៈ ស្រូវ​ដែល​ខូច​ខាត​ដោយ​ទឹក​ជំនន់​ប្រមាណ​ជា​​ង​៤​ពាន់​ហិច​តា​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ @facebook

ជាថ្មី​ម្តងទៀត​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ និង​ការចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​ក្នុង​ស្រុក ជាពិសេស ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសចរ​ដែល​កំពុងតែមាន​កំណើន​នោះ​។​ នេះជា​ការ​ថ្លែង​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​កសិកម្ម លើក​ឡើង​ថា កង្វះ​ខាត​ផលិតផល​កសិកម្ម​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មកពី​ បញ្ហា​ប្រព័ន្ធ​ស្រោចស្រព និង​ខ្វះ​ចំណេះ​ដឹង​ខាង​កសិកម្ម​របស់​កសិករ​។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ជាមួយនឹង​ការ​ជំរុញ​បែប​នេះ លោក ហ៊ុន សែន ក៏ស្នើ​ឲ្យ​សណ្ឋាគារ​យក​ចិត្ត​ទុក​ដាក់​ទិញទំនិញ​កសិកម្ម​របស់​កសិករ​ខ្មែរ​ដែល​លផលិត​បាន​នៅក្នុង​ស្រុក​ ដើម្បី​លើក​ស្ទួយ​ជីវភាពកសិករ​។​ការណ៍នេះ​គឺមាន​ផលចំណេញ​ដែល​អាច​រក្សាទុកនូវ​រូបិយប័ណ្ណ​របស់​កម្ពុជា​ដែល​មិនត្រូវបាន​ដោះដូរ​ជាមួយ​នឹង​ទំនិញ​នាំចូល។​នេះបើតាម​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

បើតាមលោក​ប្រមុខ​រដ្ឋាភិបាលខ្មែរ ទិន្ន​ផល​កសិកម្ម​របស់​កម្ពុជា អាច​ចិញ្ចឹម​ទេស​ចរណ៍​បាន​៥លាន​នាក់​។​លោក​ក៏បាន​លើកទឹកចិត្ត​ផងដែរ ឲ្យ​មានការ​​បង្រៀន​ផ្នែក​បច្ចេកទេស​ដល់​កសិករ​ក្នុង​ការ​ចិញ្ចឹម ត្រី និង​ការចិញ្ចឹមសត្វ។

សូមបញ្ជាក់ថា កម្ពុជាជាប្រទេស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម​ជា​សំខាន់​ព្រោះ​ប្រជា​ជន​ប្រមាណ ៨០% ទៅ ៨៥%​ជាកសិករ ហើយ​កសិកម្ម​ផ្ដល់ ៥០%​នៃ​ផលិតផល​ជាតិ​សរុប។

លោក គាម មករាឌី នាយកកម្មវិធី​បរិស្ថាន និង​សុខភាព នៃអង្គការ​កសិកម្ម​មួយ​ហៅ​កាត់​​​​ថា​សេដាក កត់​សំគាល់ថា មូលហេតុ​ដែលកម្ពុជា​មិនអាច​ផ្គត់​ផ្គង់​តម្រូវ​ការ​ទាំង​អស់​ផ្នែក​ចំណីអាហារ​កសិ​កម្ម​ មក​ពីខ្វះធនធានមនុស្ស ដែលជួយ​បង្រៀន​​កសិករ​​ឲ្យ​ផលិត​ទំនិញ​ដែលមាន​គុណភាព​ ខ្វះ​ប្រព័ន្ធ​ស្រោចស្រពទឹក ខណៈ​កសិករខ្វះ​ទុនវិនិយោគ​ហើយ​ធ្វើ​កសិកម្ម​ទៅតាម​យថាផល។

ក្រៅពីនោះ បញ្ហាខ្វះ​ទីផ្សារ​នៅពេល​កសិករ​ផលិតបានហើយ​ មិនអាចលក់ចេញ​ឬ​លក់​ក្នុង​តម្លៃ​ថោកក៏ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​កសិករ​ខ្មែរ​ខក​ចិត្ត​នឹង​ការ​ដាំដុះដែរ។នេះបើតាម​លោក គាម មករាឌី។

លោក មករាឌី បានឲ្យដឹងទៀតថា សព្វថ្ងៃនេះ​កម្ពុជា​នាំចូល​ផលិតផល​កសិកម្ម​​ច្រើន​ជាង​ពាក់​កណ្តាលសម្រាប់​ផ្គត់​ផ្គង់​តម្រូវការ​ប្រចាំថ្ងៃ​ ខណៈការ​ផលិតក្នុង​ស្រុក​អាច​ផ្គត់​ផ្គង់​បាន​តែជិត​៥០%ប៉ុណ្ណោះ៕

 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ