អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ ទឹម​ ម៉ាឡៃ​៖​ យុវ​ជន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ភាគ​ច្រើន​ជា​ជន​រង​គ្រោះ​ដោយ​សារ​គ្រឿង​ញៀន​

សំឡេង ១០:០៧
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា
លោក ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជនកម្ពុជា @Tim Malay

សមត្ថកិច្ច​បាន​ចុះ​បង្រ្កាប​នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ុក​ កាល​ពី​យប់​មិញ​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ភាគ​ច្រើន​ជា​យុវជន​ជាង​៣០០​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​១៤​នាក់​។ ​បើ​តាម​សមត្ថ​កិច្ច​យុវជន​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ផ្ទុក​សារ​ធាតុ​ញៀន​ក្នុង​ខ្លួន​តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ទឹកនោម​។​ យ៉ាង​ណាក៏​ដោយ ​នៅ​ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរ​ជាតិ​នៅ​រាត្រី​នេះ ​លោក​ ទឹម​ ម៉ាឡៃ ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ បាន​លើក​ឡើង​ថា​ យុវ​ជន​ទាំង​នោះ ​ភាគ​ច្រើន​គឺ​ជា​ជន​រង​គ្រោះ​ទៅ​វិញ​​ដែល​សមត្ថ​កិច្ច​​គួរ​តែ​ធ្វើ​កិច្ច​សន្យា​អប់រំ​។ ​ប៉ុន្តែ​​លោក​ជំរុញ​​ឲ្យ​​សមត្ថ​កិច្ច​​ចាត់​វិធានកា​រ​​ដល់​​មេ​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​​ឬ​អ្នក​នៅពី​ក្រោយ​​ខ្នង​ នោះ​ទើប​​អាច​​លុប​​បំ​បាត់​​បញ្ហា​គ្រឿង​​ញៀន​នៅ​កម្ពុជា​បាន​។ ​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ