អានតួអត្ថបទ
កម្ពុជា-ច្បាប់

ស្រី្ដម្នាក់ត្រូវបាន​តុលាការ​ឃុំខ្លួន​ក្រោយ​បង្ហោះ​សារ​ប្រមាថ​ព្រះមហាក្សត្រ និង​លោក ហ៊ុន សែន

រូបថតៈយុវតីអ្នកលក់ដូរមួយរូបរស់នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី ១៧ កញ្ញា នេះ
រូបថតៈយុវតីអ្នកលក់ដូរមួយរូបរស់នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី ១៧ កញ្ញា នេះ @ហ្វ្រេសញូវ

យុវតី អ្នក លក់ ​ដូរ​មួយរូបរស់នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី ១៧ កញ្ញា នេះ ត្រូបាន​តុលា ការ ខេត្ត​បន្ទាយមានជ័យ​ ចេញដីការ​ឃុំខ្លួន​ បណ្ដោះ​អាសន្ន​នៅពន្ធនាគារ​ ក្រោយ​ពេល​រូប​នាងត្រូវ​​បានចោទប្រកាន់ថា ​ប្រមាថ​ប្រមាថព្រះ​មហាក្សត្រកម្ពុជា ព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថសីហនុ និងលោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈ​ការ​បង្ហោះ​សារ​នៅលើ Facebook របស់នាង។ លើសពីការឃុំខ្លួន ស្ដ្រីវ័យ២០ឆ្នាំរូបនេះត្រូវបាន​តុលាការ​ដាក់​ឲ្យស្ថិតក្រោម​ការ​ពិនិត្យ​ពីបទ ជេរប្រមាថ​ជាសាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើស​អើង ផងដែរ។

ផ្សាយពាណិជ្ជកម្ម

គួររម្លឹកថា កាល​ពីពេលកន្លង​មក ​សមត្ថកិច្ច​កម្ពុជា បាន​ឃាត់ខ្លួន​​អ្នក​រិះ​គន់​ និង​ប្រមាថ តាមបណ្ដាញ​សង្គម​ទៅលើ​​ថ្នាក់​ដឹកនាំ​កំពូលរបស់កម្ពុជា ជាបន្ដបន្ទាប់​ដែរ ដែល​អ្នក​ទាំងនោះ​បាន​រិះគន់​ និង​ប្រមាថ​ដោយខ្លួន​ឯង​។ ប៉ុន្ដែនេះជាករណីថ្មី​ ដែលការរិះគន់ និងការប្រមាថ​ធ្វើឡើង​មាន​លក្ខណៈ​ជាបណ្ដាញ​ពីអ្នក​ទីបី។

យុវតីមួយរូប​បាន​យក​រូបថត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេចម៉ែ និងរូបលោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលត្រូវបាន​គេកាត់ត​ក្នុងន័យ​អសុរោះ និង មាន សរសេរ ជេ ប្រមាថ នៅ  ពី លើរូបភាព​ផងនោះ ទៅបង្ហោះ​ក្នុងហ្វែសប៊ុគ​របស់​នាង​។ ក្រោយ​រូប​ភាព​ទាំង​នោះ​ត្រូវបាន​ផ្សព្វផ្សាយជាសាធារណៈ នារីអ្នកលក់ដូរក្នុងផ្សារថៃរូបនេះ ត្រូវបាន​អាជ្ញាធរមាន​សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ​ឃាត់ខ្លួន​កាល​ពីថ្ងៃ​ទី​១៥ កញ្ញា ក្នុងគេហដ្ឋានរបស់នាង នៅក្រុងប៉ោយប៉ែត។

នៅចំពោះមុខសមត្ថកិច្ច​ នារីវ័យ​ ២០ ឆ្នាំ រូបនេះ បាន​​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​រូប ភាព​កាត់តមាន​លក្ខណៈ​ប្រមាថ និងរិះ​គន់​ទៅលើ​ថ្នាក់ដឹកនាំកំពូល​របស់​កម្ពុជា បង្ហោះ​ក្នុងគណនីយហ្វែសប៊ុគរបស់នាងមែន។

ស្ត្រី​អ្នកលក់​ដូរ​នេះបាន​សារភាពថា ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ អ៊ា គីម​ស្រេង ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី ម្នាក់ ​រយ​:​ពេល​០៣​ឆ្នាំ​មកហើយ​តាមរយ​:​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក។ នាងបន្ដ​ថា ក្រោយមក​ឈ្មោះ អ៊ា គីម​ស្រេង បាន​ផ្ញើ​រូបភាព​កាត់ត និង​ខ្លឹមសារ​មួយចំនួន​ដែលមាន​លក្ខណៈ​រិះគន់​ជេរប្រមាថ​ថ្នាក់ដឹកនាំ​​កម្ពុជា ឲ្យ​ជួយ​​ចែកចាយ​បន្ត​ទៅ​ក្នុង​គណនេយ​​ហ្វេ​ស​ប៊ុ​ក​របស់នាង​។ ប៉ុន្ដែ​បើតាម​នារីម្នាក់នេះ នាង​មិន​ទាន់បាន​ប្រយោជន៍​ណាមួយ​ពី​ឈ្មោះ អ៊ា គីម​ស្រេង ក្រោយ​ពីការបង្ហោះ​រូបភាព និងសារ​ទាំងនោះ​ នៅឡើយ​ទេ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ