អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បក្សទាំងពីរថា​បញ្ហាត្រូវ​បានបញ្ចប់ដោយសារ​"វប្បធម៌សន្ទនា” តែអ្នកវិភាគកម្ពុជាមិនទុកចិត្ត

សំឡេង ០៩:០៧
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នាពេលកន្លងមក
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នាពេលកន្លងមក RFI/Siv Channa

នៅតែ​មួយថ្ងៃ​នេះទៀត​ទេ ពិធី​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​ប្រពៃណី​​ជាតិ​ខ្មែរ​​នឹង​​ឈាន​​ចូល​ម​ក​ដល់​។ មុន​​មក​​ដល់​​នៃ​​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ថ្មី គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បាន​ខិត​ខំ​​ជម្រះ​ចោល​​នូវ​បញ្ហា​​ស្មុគ​ស្មាញ​​ជា​ច្រើន​​ដែល​​នៅ​​សេស​សល់​រួម​មាន​ដូច​ជា ការ​បង្កើត​​ចេញ​នូវ​​ច្បាប់​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត ច្បាប់​​ស្តី​ពី​​ការ​រៀប​ចំ និង​​ការ​ប្រព្រឹត្ត​​ទៅ​នៃ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​​ការ​បោះឆ្នោត ក៏​ដូច​ជា ការ​ជ្រើស​រើស​​សមាស​ភាព​​គ.ជ.ប​​ថ្មី​ជា​ដើម។ គណបក្ស​​ទាំង​ពីរ​បាន​បញ្ជាក់​ថា បញ្ហា​ទាំង​នេះ​ អាច​បញ្ចប់​​ទៅ​បាន គឺ​ដោយ​​សារ​​តែ​​ផ្អែក​​លើ​​វប្បធម៌​សន្ទនា​។​ ក៏​ប៉ុន្តែ​​អ្នក​វិភាគ​​នយោបាយ​នៅ​កម្ពុជា​ មិន​ទាន់​ទុក​ចិត្ត​ថា វប្បធម៌​សន្ទនា​នេះ អាច​​បញ្ចប់​​បញ្ហា​​នយោបាយ​​នៅ​កម្ពុជា​បាន​​យូរ​អង្វែង​​នោះ​ទេ​។សូមស្ដាប់សេចក្តីរាយការណ៍របស់វណ្ណ សុគន្ធា ដូចតទៅ៖ 

ផ្សាយពាណិជ្ជកម្ម

 

 
 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ