អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សឺន ជុំសុធន៖ ក្នុង​ឱកាស​ចុះ​ឈ្មោះ​បោះ​ឆ្នោត លោក​​ព្រួយ​​បារម្ភ​ពី​«ខ្មែរ​កម្ពុជា​ក្រោម​»​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ!

សំឡេង ១២:៤៩
@RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​យប់​នេះ គឺ​លោក សឺន ជុំ​សុធន ដែល​ជាមន្ត្រី​គម្រោង​ផ្នែក​សិទ្ធិ​មនុស្ស​ របស់​អង្គការ​ការពារ​សិទ្ធិ​ជន​ជាតិ​ភាគតិច។ ​កាលពី​ខែ​មុន​ អង្គការ​របស់​លោក បាន​ស្នើ​​​​សុំ​​​​ពី​ក្រសួងក្រសួង​មហា​ផ្ទៃ​ ​ជួយ​​​បន្ត​សុពល​ភាព​អត្តសញ្ញាណប័ណ្ណ ​ ឲ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ មួយ​ចំនួននៅ​ខេត្ត​កំពង់​ឆ្នាំងនិង​សៀមរាម​។  ក៏ប៉ុន្តែ ក្នុង​ឱកាសនៃការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​​​នេះ លោក​​ព្រួយ​បារម្ភ​ថា ​ពលរដ្ឋ​​ខ្មែរក្រោម ដែល​រស់​នៅ​កម្ពុជា ចំនួន​រាប់​​ម៉ឺន​សែន​នាក់​ទៀត​​ ដែល​នៅមិនទាន់​មាន​​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ។ឆ្លើយ​​​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក សឺន ជុំ​សុធន ដែល​​ខ្មែរ​​កម្ពុជា​ក្រោមម្នាក់​ផង​នោះ លោក​​​​បាន​ពន្យល់ពី​របៀប​សម្គាល់​និង​កត់​ចំណាំ​ថា បុគ្គល​ណា​ម្នាក់ជា​ ខ្មែរ​ក្រោម​ និងជន​ណា​​​​ម្នាក់​ ជាជនជាតិ​វៀតណាម។ជាមួយ​គ្នា​នេះ លោក សឺន ជុំ​សុធន ក៏​រៀប​រាប់​រម្លឹក​ឡើងវិញផង​ដែរ​​ ពីករណី​ជន​ជន​ខ្មែរ​កម្ពុជា​​​ក្រោម ប្រមាណ​ជាង​១៨០គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​និងអាជ្ញាធរ​ ក្រុម​ចម្រុះ​ជល​​ផល​ របស់​ស្រុក​បុរី​ជល​សារ។ ពលរដ្ឋ​ទាំង​នោះ ​មានជាប់​​ក្តីក្តាំ​រហូត​ឡើង​តុលាការ និង​ត្រូវ​​ជាប់​ឃុំ​ទៀត​ផង។ ពេល​នេះ​ការ​កំណត់​ឲ្យ​នៅ​ក្រៅឃុំ បាន​ជិត​ផុត​ទៅហើយ។ ដូច្នេះ​សូម​ស្តាប់​បទសម្ភាស​របស់​ ហេង ឧត្តម ជាមួយ​នឹង​ លោក សឺន ជុំ​សុធន ៖ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ