អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

អភិបាលខេត្ត៖ជនបរទេសដែលទៅលេងក្រុងព្រះសីហនុត្រូវតែគោរពច្បាប់មិនថាតែជនជាតិចិននោះទេ

សំឡេង ១១:១០
លោក យន់ មីន អភិបាលខេត្តព្រះសីហនុ
លោក យន់ មីន អភិបាលខេត្តព្រះសីហនុ @សហការី

កំណើន​ភ្ញៀវទេសចរ​ទៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់​ជាពិសេស​នោះគឺ​ជនជាតិចិន​។ ជនជាតិចិន​ដែល​ត្រូវ​បាន​គេ​ស្តីបន្ទោស​ថា បាន​ប្រែក្លាយ​ទីក្រុង​ខ្មែរ​មួយនេះ ស្ទើរក្លាយ​ទៅជា​ទីក្រុងចិន​ទៅហើយនោះ ដោយសារ​តែ​ពួកគេ​មាន​ចំនួន​ច្រើន និង​សកម្មភាព​របស់ពួកគេ​មួយ​ចំនួន​អត់​សណ្តាប់ធ្នាប់​ក្នុង​ការ​បើកបរ​។ ទោះជា​យ៉ាងណា ក្នុង​នាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​​បារាំង​អន្តរជាតិ​នៅ​រាត្រីនេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បានគូសបញ្ជាក់ថា ជន​បរទេស​ទាំងអស់​ដែល​ទៅលេង​ក្រុង​ព្រះសីហនុ​ត្រូវ​តែ​គោរព​ច្បាប់​របស់​កម្ពុជា មិន​ថាតែ​ជនជាតិ​ចិន​នោះទេ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ